លោក Trump ប្រាប់ថា ត្រូវតែគ្រប់គ្រងកោះ Greenland មុនការធ្វើដំណើររបស់លោក Vance

2025/03/27 03:48:26 pm        55

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនការអះអាងរបស់លោក ពាក់ព័ន្ធនឹងដែនដី Greenland កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា) ដោយនិយាយនៅមុនមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតី លោក J.D. Vance ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវគ្រប់គ្រងកោះរបស់ប្រទេសដាណឺម៉ាកមួយនេះ ដើម្បី «សន្តិសុខអន្តរជាតិ»។

ចាប់តាំងពីឡើងកាន់អំណាច ក្នុងខែមករា លោក Trump បានទទូចម្តងហើយម្តងទៀតថា លោកចង់ឲ្យដែនដីស្វ័យគ្រប់គ្រងនេះ ស្ថិតក្រោមការកាន់កាប់របស់ទីក្រុងវ៉ាស៊ីនតោន ដោយបដិសេធមិនច្រានចោលការប្រើប្រាស់កម្លាំង ដើម្បីសម្រេចគោលបំណងនោះ។

លោក Trump បានប្រាប់អ្នកធ្វើផតឃែស្ត លោក Vince Coglianese ថា៖ «យើងត្រូវការកោះ Greenland ដើម្បីសុវត្ថិភាព និងសន្តិសុខអន្តរជាតិ។ យើងត្រូវការវា យើងត្រូវតែគ្រប់គ្រងកោះនេះ។ ខ្ញុំមិនពេញចិត្តការគ្រប់គ្រងបែបនេះឡើយ ប៉ុន្តែយើងនឹងត្រូវតែគ្រប់គ្រងវា»។

ដែនដី Greenland ដែលកំពុងស្វែងរកឯករាជ្យពីដាណឺម៉ាក មានធនធានរ៉ែ និងប្រេងដ៏ច្រើន តែការរុករកប្រេង និងអ៊ុយរ៉ាញ៉ូម ត្រូវបានហាមឃាត់។ កោះនេះក៏មានទីតាំងជាយុទ្ធសាស្ត្រ រវាងអាមេរិកខាងជើង និងអឺរ៉ុប ស្របពេលដែលមានការកើនឡើងនូវការចាប់អារម្មណ៍ពីសំណាក់សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី នៅតំបន់អាកទិក ជាកន្លែងដែលផ្លូវសមុទ្រ បានបើកចំហ ដោយសារតែការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am