ឯកសារព្រាង៖ ជប៉ុនព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង

2025/03/27 10:54:37 pm        44

សេចក្តីព្រាងនៃឯកសារគោលនយោបាយការបរទេសប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា) បានបង្ហាញថា ប្រទេសជប៉ុនមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» លើការបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងរុស្ស៊ី និងកូរ៉េខាងជើង ព្រោះទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងប្រទេសទាំង២ អាចប៉ះពាល់ដល់បរិយាកាសសន្តិសុខ នៅក្នុងតំបន់អាស៊ី។

បើយោងតាមសេចក្តីព្រាងដែលទទួលបានដោយសារព័ត៌មាន Kyodo (ក្យូដូ) បានឲ្យដឹងថា សៀវភៅខៀវការទូត សម្រាប់ឆ្នាំ២០២៥ នឹងរំលឹកឡើងវិញថា ជប៉ុនបានប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងប្រកបដោយទំនុកចិត្តយ៉ាងរឹងមាំជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលសង្កត់ធ្ងន់លើសារៈសំខាន់ពីការមាន «សន្តិភាព និងស្ថិរភាព» នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

អំឡុងពេលមានការលុកលុយពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន និងការអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រទេសទាំង២ បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ដោយទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ព និងមីស៊ីលទៅគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ។

នៅមុនប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាអ្នកសង្ស័យលើពហុភាគីនិយម និងដែលបានបន្ទន់ជំហរជាមួយទីក្រុងមូស្គូ បានត្រលប់ទៅសេតវិមានក្នុងខែមករា ជប៉ុន និងសមាជិកនៃក្រុមប្រទេសទាំង៧ (G7) ផ្សេងទៀត បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកងកម្លាំងរុស្ស៊ី និងកូរ៉េខាងជើង។

សេចក្តីព្រាងឯកសារនេះ បានឲ្យដឹងទៀតថា ប្រទេសជប៉ុននឹង «បន្តរួមចំណែក» ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលសហគមន៍ពិភពលោកជួបប្រទះ ដោយការមានទំនងទំនងជាមួយរដ្ឋបាលរបស់លោក Trump។ ការលើកឡើងនេះសំដៅទៅលើកិច្ចប្រជុំកំពូលលើកដំបូង រវាងនាយករដ្ឋមន្ត្រី លោក Shigeru Ishiba និងលោក Trump ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm