
ភ្នំពេញ៖ រយៈពេល ១១ខែ ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបានសារធាតុញៀនគ្រប់ប្រភេទជិត ២តោន និងឃាត់មនុស្សជាង ១ម៉ឺន ២ពាន់នាក់ និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង រួមទាំងកាំភ្លើងវែង ខ្លីជាង ៧០ដើម។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលវិទ្យុបាយ័នទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១ បង្ក្រាបបាន ៥៥៦០ករណី ឃាត់មនុស្ស ១២១៩៣នាក់ (ស្រី ៧៣៦នាក់) ក្នុងនោះ ជនបរទេសជនបរទេស ៣១០នាក់ ស្រី ៤៥នាក់ មាន ១៣សញ្ជាតិ។ ដកហូតសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១តោន ៧៤៨គីឡូក្រាម ៧០៥,៩១ក្រាម, កញ្ឆា ៥០,០៨៨ដើម, កញ្ឆាសួត ១០៤គីឡូក្រាម ៦៩៥ក្រាម និងសារធាតុផ្សំគីមី ១តោន១៣៩គីឡូក្រាម។


