ប្រធានសម្ព័ន្ធអារ៉ាប់ ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើខេត្ត Daraa របស់ប្រទេសស៊ីរី

2025/03/28 12:05:57 am        88

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ Ahmed Aboul Gheit បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើភូមិ Kuwayya របស់ស៊ីរី ក្នុងខេត្ត Daraa ដែលបានបណ្តាលឲ្យមនុស្សជាច្រើន ស្លាប់។

លោក Aboul-Gheit បាននិយាយកាលពីថ្ងៃពុធថា សម្ព័ន្ធអារ៉ាប់ បានថ្កោលទោសជាដាច់ខាតចំពោះការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងស៊ីរី ដោយបន្ថែមថា ការវាយប្រហារ ស្មើនឹងការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសនេះ។

លោកបានបន្ថែមថា អ៊ីស្រាអែលកំពុងព្យាយាមប្រើរយៈពេលអន្តរកាល ក្នុងប្រទេសស៊ីរី «ដើម្បីបញ្ឆេះការបះបោរ និងជម្លោះ»។

លោក Aboul Gheit បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹងស៊ីរី និងធានាថា ទីក្រុងតែលអាវីវ ( Tel Aviv) គោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ឆ្នាំ ១៩៧៤។

អាជ្ញាធរស៊ីរី បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារលើភូមិ Kuwayya បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៦នាក់។

អ៊ីស្រាអែលបានបន្តយុទ្ធនាការវាយប្រហាររបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការបណ្តេញលោក បាសា អាល់អាសាដ (Bashar al-Assad) ចេញពីអំណាច ដែលបានបញ្ចប់ការគ្រប់គ្រងរបស់លោក កាលពីឆ្នាំមុន បន្ទាប់ពីការសម្រុកចូលទៅមុខរបស់ក្រុមឧទ្ទាម បានបង្ខំឲ្យលោកភៀសខ្លួន ទៅកាន់ប្រទេសរុស្ស៊ី។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm