ពលរដ្ឋជាងបួនរយគ្រួសារនៅខណ្ឌឬស្សីកែវទទួលបានកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន

2025/03/28 12:16:22 am        143

ភ្នំពេញ ៖ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) នៅរសៀលថ្ងៃទី២៧ ខែមីនានេះ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤២៥ គ្រួសារ មកពីសង្កាត់ច្រាំងចំរេះទី១ និងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាថ្ងៃចុងក្រោយ នៃការចែកអំណោយ របស់អង្គការសម្ព័ន្ធពិភពឥស្លាម(MWL) នៃប្រទេសអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈអង្គការ( CMDF)។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា អង្គការសម្ព័ន្ធពិភពឥស្លាម នៃប្រទេសអារ៉ាប៊ីសាអូឌីត តែងតែផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសជូនសមាគមន៍ឥស្លាមកម្ពុជា តាមរយៈអង្គការមូលនិធិអភិវឌ្ឍមុស្លិមកម្ពុជា(CMDF) ចំនួនរាប់ពាន់កញ្ចប់ ជារៀងរាល់ឆ្នាំ ដោយឆ្នាំនេះមានចំនួនជិត ៣ ពាន់កញ្ចប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងខែបួសរ៉ាម៉ាឌន ហើយក៏មានអង្គការឥស្លាមផ្សេងៗទៀតផងដែរ ដូចជាមកពីប្រទេសអាឡឺម៉ង់ តួកគីយេ កាតា និងអង្គការផ្សេងៗទៀត ដែលបាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជាទូទៅក្នុងមួយឆ្នាំៗ សហគមន៍ឥស្លាមកម្ពុជា បានទទួលអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ពីអង្គការសមាគមផ្សេង ៗ សប្បុរសជនក្នុងស្រុក និងក្រៅស្រុក មានចំនួន មិនតិចជាង ៥ម៉ឺន ទៅ ៧ម៉ឺនកញ្ចប់ គិតជាថវិកាជាង១ លានដុល្លារ សម្រាប់ទូទាំងប្រទេស។

ឯកឧត្តមបានលើកឡើងបន្តថា អំណោយដែលផ្តល់ជូននាពេលនេះមិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន ក្នុងនាមជាបងប្អូនឥស្លាមដូចគ្នា។ អ្វីដែលសំខាន់នោះបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកដែរថា ក្រោមដំបូលសុខសន្តិភាពនៃប្រទេសកម្ពុជា បងប្អូនប្រជាពលរដ្ឋទាំងអស់ មានឱកាសគោរពប្រតិបត្តិសាសនារបស់ខ្លួន អាចប្រកបមុខរបរអាជីវកម្មផ្សេងៗ ក៏ដូចជាមានភាពងាយស្រួលក្នុងការធ្វើកិច្ចការនានា ទាំងអស់ ហើយកត្តាសុខសន្តិភាពនេះហើយ បានធ្វើឱ្យអ្នកវិនិយោគបរទេស បានមកបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗ នៅកម្ពុជា ដែលជាផ្នែកមួយជួយជម្រុញសេដ្ឋកិច្ចជាតិ ឱ្យមានការកើនឡើងជាបន្តបន្ទាប់។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm