អ្នកសារព័ត៌មាន AFPម្នាក់ នៅក្នុងបន្ទប់សវនាការ បាននិយាយថា តុលាការអាល់ហ្សេរីនៅថ្ងៃព្រហស្បតិ៍នេះ បានកាត់ទោសអ្នកនិពន្ធជនជាតិបារាំង-អាល់ហ្សេរីលោក Boualem Sansal ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដែលករណីរបស់លោកនេះ បានកើតឡើង ចំពេលមានវិបត្តិក្នុងទំនាក់ទំនងការទូត។
អ្នកនិពន្ធរូបនេះ ត្រូវបានគេស្គាល់ ដោយសារលោករិះគន់អាជ្ញាធរអាល់ហ្សេរី និងអ្នកកាន់សាសនា ឥស្លាម។
លោកត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ហើយត្រូវបានកាត់ទោសពីបទបំផ្លាញបូរណភាពទឹកដីរបស់អាល់ហ្សេរី បន្ទាប់ពីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំងស្តាំនិយមថា បារាំងបានប្រគល់ទឹកដីម៉ារ៉ុកទៅឲ្យអាល់ហ្សេរី ដោយអយុត្តិធម៌ ក្នុងអំឡុងសម័យអាណានិគម។
សេចក្តីថ្លែងការណ៍ដែលបានបញ្ជាក់ពីការទាមទារដ៏យូរអង្វែងរបស់ម៉ារ៉ុក ត្រូវបានចាត់ទុកដោយអាល់ហ្សេរីថា ជាការគំរាមកំហែង ដល់អធិបតេយ្យភាពជាតិរបស់ខ្លួន។
តុលាការនៅទីក្រុង Dar El Beida ជិតទីក្រុង Algiers បានកាត់ទោស«ចុងចោទរូបនេះ នៅចំពោះមុខ ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដោយពិន័យជាប្រាក់ចំនួន ៥០០.000 ឌីណាអាល់ហ្សេរី (៣.៧៣០ដុល្លារ)។