របាយការណ៍៖ អាហ្សង់ទីនកាន់តែអាចមានភ្លៀងធ្លាក់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារកម្ដៅភពផែនដី

2025/03/28 01:19:42 am        109


ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមីនា) នេះ បានលើកឡើងថា ភ្លៀងធ្លាក់ខ្លាំង រហូតនាំឲ្យមានគ្រោះមហន្តរាយទឹកជំនន់ នៅភាគកណ្តាលប្រទេសអាហ្សង់ទីន ដែលបានសម្លាប់មនុស្ស ១៦នាក់ កាលពីដើមខែនេះ ត្រូវបានជំរុញមួយផ្នែកដោយបម្រែបម្រួលអាកាសធាតុ ហើយអាចទៅជាញឹកញាប់ជាងនេះ នៅពេលភពផែនដីកាន់តែក្តៅឡើងៗ។

ការវិភាគ ដោយស្ថាប័នអាកាសធាតុពិភពលោក (WWA) បានរកឃើញថា កម្ដៅក្ដៅខ្លាំង នៅក្នុងតំបន់ដែលមិនទាន់មានទឹកជំនន់ បានបង្កឲ្យមានម៉ាស់ខ្យល់ក្តៅ និងសើមជាងមុន ដោយបានប៉ះជាមួយនឹងប្រព័ន្ធខ្យល់ត្រជាក់ពីតំបន់ Patagonian របស់អាហ្សង់ទីន ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅ Bahia Blanca ជាទីក្រុងកំពង់ផែចម្ងាយប្រហែល ៥៥០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃទីក្រុង Buenos Aires។

នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ (ទី២៦ ខែមីនា) អ្នកនិពន្ធ និងជាអ្នកវិទ្យាសាស្ត្រម្នាក់ នៅវិទ្យាស្ថានអាហ្សង់ទីន សម្រាប់ការស្រាវជ្រាវពីស្រទាប់ព្រិល ផ្ទាំងទឹកកក និងវិទ្យាសាស្ត្របរិស្ថាន (IANIGLA) គឺលោក Juan Rivera បាននិយាយថា៖ «សូចនាករពីកម្ដៅ និងសំណើម (ដែលនៅមុនមានទឹកជំនន់) ស្ទើរតែមិនអាចទៅរួចទេ បើគ្មានបម្រែបម្រួលអាកាសធាតុ»។

លោក Rivera បានប្រាប់ថា រយៈពេលជាច្រើនថ្ងៃ ដោយសីតុណ្ហភាពលើសពី ៤០អង្សាសេ នៅភាគខាងជើង និងកណ្តាលអាហ្សង់ទីន ដោយមានទាំងរលកកម្ដៅសើមភ្លាមៗ មុនភ្លៀង រួមផ្សំជាមួយនឹងសំណើមខ្លាំងពីតំបន់ព្រៃ Amazon បាននាំឲ្យមានសំណុំសំណើមដែលបានបង្កជាទឹកភ្លៀងកម្រិត ៣០០មីលីម៉ែត្រ នៅទីក្រុង Bahia Blanca ក្នុងរយៈពេលត្រឹមតែ ៦ម៉ោង។

អមដោយការកត់សម្គាល់ថា ប្រព័ន្ធខ្យល់ត្រជាក់បានអូសបន្លាយពេញតំបន់នេះអស់រយៈពេលជាច្រើនម៉ោង មុនពេលដែលនៅទីបំផុតបានបម្លាស់ទីនោះ លោក Rivera បានបន្ថែមថា «ទឹកជំនន់ទាំងនេះមិនធ្លាប់កើតមានមកពីនោះទេមុន នៅក្នុងស្ថានីយសេវាឧតុនិយមជាតិ»។ 

ការសិក្សាបានបង្ហាញទៀតថា កម្ដៅខ្លាំង មុនមានភ្លៀង នៅតែជាព្រឹត្តិការណ៍កម្រ ដោយកើតឡើងរៀងរាល់ ៥០ឆ្នាំ ទៅ ១០០ឆ្នាំម្ដង ប៉ុន្តែបម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យសីតុណ្ហភាពទាំងនេះកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរជាងមុន៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm