ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្សយ៉ាងហោច ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ២លើកដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់ ស្របពេលដែលអ៊ីស្រាអែលអះអាងថា ពួកគេបានវាយប្រហារលើទីតាំងប្រតិបត្តិការរបស់ក្រុមហេសបូឡា ។
ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះ គឺជាការវាយប្រហារចុងក្រោយស្លាប់មនុស្សជាបន្តបន្ទាប់នៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកាកន្លងទៅ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ ពោលគឺរយៈពេល ១ឆ្នាំក្រោយអរិភាព រួមទាំងសង្រ្គាមដោយបើកចំហររយៈពេល ២ខែផងដែរ ។
ទីភ្នាក់ងារព័ត៌មានជាតិ NNA បានដកស្រង់សម្តីក្រសួងសុខាភិបាលលីបង់ថា ការវាយប្រហាររបស់សត្រូវអ៊ីស្រាអែល លើរថយន្តមួយគ្រឿងនៅទីក្រុង Yohmor al-Shaqeef នាំឲ្យមានមនុសស្លាប់ ៣នាក់ ។
NNA រាយការណ៍ថា ការវាយប្រហាររបស់យានដ្រូនសត្រូវ ១គ្រឿងដែលមានគោលដៅលើរថយន្តនៅជិតទីក្រុង Yohmor al-Shaqeef បានកើតមានឡើងក្នុងពេលតែមួយនៃការផ្លោងគ្រាប់កាំភ្លើងធំ ។
ដោយឡែក យោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមភេរវកម្មហេសបូឡា ត្រូវបានគេផ្តល់ព័ត៌មានថា ពួកគេកំពុងបញ្ជូនអាវុធនៅទីក្រុង Yohmor ស្ថិតនៅភាគខាងត្បូងលីបង់ ហើយកងទ័ពរបស់ពួកគេ បានវាយប្រហារលើក្រុមភេរវកម្មមួយនេះ ៕