[UPDATE] មានអ្នកស្លាប់ ៦នាក់ និងជាច្រើនអ្នករងរបួស ក្រោយនាវាមុជទឹកទេសចរណ៍ លិចនៅម្ដុំឆ្នេរអេហ្ស៊ីប

2025/03/28 01:54:48 am        161


មន្ត្រីក្រុង ២នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឆ្មោះ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខេមីនា) បានឲ្យដឹងថា មនុស្សយ៉ាងតិច ៦នាក់ បានបាត់បង់ជីវិត ហើយជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីនាវាមុជទឹកទេសចរណ៍ ១គ្រឿង បានលិចនៅម្ដុំឆ្នេរនៃប្រទេសអេហ្ស៊ីប។

រថយន្តសង្គ្រោះជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់ច្រាំងក្បែរកន្លែងកើតហេតុ ក្នុងតំបន់ទេសចរណ៍ទីក្រុង Hurghada។ មូលហេតុដែលនាំឲ្យមានឧបទ្ទវហេតុនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា នាវាដែលមានឈ្មោះថា «Sindbad» បានលិចដោយមានអ្នកដំណើរប្រហែល ៤៤នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាជិះនៅលើនោះ។ សារព័ត៌មាន Metro បានរាយការណ៍ថា អ្នកដំណើរ ៤នាក់ ក្នុងចំណោមអ្នករងរបួស ត្រូវបានដឹងថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងហោចណាស់មនុស្ស ២៩នាក់ ត្រូវបានជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីនាវាបានលិច។ នាវាមុជទឹកនេះ បានដំណើរការផ្នែកទេសចរណ៍នេះជាច្រើនឆ្នាំមកហើយ។

យាននេះត្រូវបានគេដឹងថា ជា «នាវាមុជទឹកពាក់កណ្តាល» ដែលត្រូវបានរចនាឡើង សម្រាប់ការធ្វើដំណើរទស្សនាទិដ្ឋភាពក្រោមទឹក នៅសមុទ្រក្រហម ដែលអ្នកទេសចរអាចមើលឃើញជីវិតសត្វសមុទ្រ នៅបាតសមុទ្រ។ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នាវាមុជទឹកទេសចរណ៍ បានលិចនៅពីមុខកំពង់ផែសម្រាប់លំហែនៃ «សណ្ឋាគារដ៏ល្បីល្បាញឈ្មោះមួយ» នៅក្នុងទីក្រុង Hurghada៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm