ប្រដាល់​សកល​នឹង​រៀបចំ​ជើងឯក​ជាតិ​ចុងខែ​នេះ ក្រោយ​បញ្ចប់​កម្មវិធី UBC ដោយ​ជោគជ័យ​

2021/12/01 05:04:29 pm        110

​ប្រដាល់៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបានប្រកាស​រៀបចំ​ ការ​ប្រកួត​កីឡា​ប្រដាល់សកល​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ នា​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែធ្នូ​ខាងមុខនេះ ដើម្បី​ពង្រឹង​បន្ថែម​លើ​ក្រុម​ជម្រើសជាតិ​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​នាពេលខាងមុខ។ ការកំណត់​កាលបរិច្ឆេទ​រៀបចំ​ជើងឯក​ថ្នាក់ជាតិ​នេះ បន្ទាប់ពី​សហព័ន្ធ​បានបញ្ចប់​កម្មវិធី Ultimate Boxing Championship 2021 (UBC ដោយ​ជោគ​ជ័យកាលពី​ថ្មីៗ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការរៀបចំ​កម្មវិធី Ultimate Boxing Championship គឺជា​ផ្លែផ្កា​មួយ​ដ៏​ប្រសើរសម្រាប់​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ ត្រៀម​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នា​ចុងខែ​ធ្នូ​នេះ។ លោក​រំពឹងថា ការបង្កើត​ឲ្យ​មានកម្ម​វិធីប្រកួត​ច្រើន​បែបនេះនឹង​ជំរុញ​សមត្ថភាព​កីឡាករ​ប្រដាល់សកល ពិសេស​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កាន់តែ​រីកចម្រើន​សម្រាប់ត្រៀម​ស៊ី​ហ្គេម។

​អគ្គលេខាធិការ​ដដែល​បន្ដថា ដើម្បី​បង្កើន​សមត្ថភាព​ក្រុម​ជម្រើសជាតិ​ឲ្យ​កាន់តែខ្លាំង​នោះ សហព័ន្ធ​មាន​គម្រោង​រៀបចំ​ការប្រកួត​ជាច្រើន ជាក់ស្ដែង​ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ សហព័ន្ធ​មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​មួយដើម្បី​អបអរ​ទិវា​ជ័យជម្នះ ៧​មករា និង​ការប្រកួត​ផ្សេងៗ​ទៀត ពិសេស​កម្មវិធី Ultimate Boxing Championship ដែល​សហព័ន្ធ​គ្រោង​រៀបចំ​ជាថ្មីក្រោយ​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅវៀតណាម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        145
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm