រោងចក្រកែច្នៃដំណាប់ស្វាយខេត្តព្រះសីហនុប្រកាសត្រូវការកម្លាំងពលកម្ម​បន្ថែមប្រមាណ ៣០០នាក់

2025/03/28 04:38:34 pm        195

ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អម​ដំណើរ​ដោយ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញ​នៃនាយកដ្ឋាន​គ្រប់​គ្រងធន​ធាន​ដី​កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម លោកអនុប្រធានមន្ទីរកសិកម្មខេត្ត និងលោក​អភិបាល​រង​ស្រុកកំពង់សីលា បានអញ្ជើញចុះពិនិត្យដំណើរការរោងចក្រកែច្នៃដំណាប់ស្វាយ Sengda Cambodia Exchange នៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

នៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រោងចក្រនេះបានរៀបរាប់ឲ្យដឹងថាបច្ចុប្បន្នរោងចក្របានផ្តល់ការងារដល់ពលរដ្ឋខ្មែរចំនួន៤០០នាក់ ដែលទទួលបានប្រាក់ខែចន្លោះពី២៨០ដុល្លារ ដល់ជិត ៤០០ដុល្លារ។ រោងចក្រមានសមត្ថភាព ទទួលកែច្នៃស្វាយកែវរមៀតចំនួន ១០០តោន ក្នុងមួយថ្ងៃ។ ជាមួយនឹងទីផ្សារល្អនៅប្រទេសចិន រោងចក្រត្រូវការកម្មករបន្ថែមចំនួន ប្រមាណ២០០-៣០០នាក់ និងកំពុងលើកទឹកចិត្តឱ្យកម្មករនៅទីនេះជួយប្រមែប្រមូលបងប្អូន និងសាច់ញាតិដែលមិនទាន់មានការងារធ្វើនៅតាមបណ្តាខេត្តផ្សេង មកធ្វើការ នៅទីនេះ ដោយមានផ្តល់ជាកន្លែងស្នាក់នៅ និងអាហារផងដែរ។

បងប្អូនកម្មករបានបង្ហាញពីក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបង្កលក្ខណ:ឱ្យក្រុមហ៊ុនមកបោះទុន វិនិយោគ ផ្តល់ការងារធ្វើ និងប្រាក់ខែសមរម្យសម្រាប់ចិញ្ចឹមជីវភាព និង រស់នៅជួបជុំក្រុមគ្រួសារ ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យម្ចាស់រោងចក្រពង្រីកខ្សែច្រវាក់ផលិតកម្ម និងជួយទាក់ទាញវិនិយោគិនមកសាងសង់រោងចក្រកែច្នៃស្វាយ កាន់តែច្រើនថែមទៀត ដើម្បីជួយស្រូបយកស្វាយកែវរមៀតដែលបងប្អូនកសិករដាំបាន មកកែច្នៃនាំចេញ ដែលនឹងជួយបង្កើតការងារផង ផ្តល់ទីផ្សារសម្រាប់កសិករដាំស្វាយផង និងគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយ:ការនាំចេញផង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm