សារ ទី នឹង​យក​បទពិសោធន៍​លេង​លី​គ ដើម្បី​ប្រជែង​ជាមួយ​រៀមច្បង​នៅ​ជម្រើស​ជាតិ

2021/12/01 10:15:27 am        870

​បាល់ទាត់៖ ខ្សែប្រយុទ្ធ សារ ទី បាន​ប្ដេជ្ញា​ខំប្រឹង​អស់ពី​សមត្ថភាពដើម្បី​ប្រជែង​កៅអី​ជាមួយ​រៀមច្បង និង​មានឱកាស​លេង​នៅ​ជម្រើសជាតិកម្ពុជា ពិសេស​ក្នុង​ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់ AFF Suzuki Cup 2020 នៅ​ប្រទេស​សិង្ហ​បុរីនា​សប្ដាហ៍​ក្រោយ។​ ​សមាជិក​ក្លិប​អគ្គិសនី​កម្ពុជា​រូបនេះបាន​ទទួលស្គាល់ថា ការ​ប្រជែង​កៅអី​លេង​ជាមួយ​រៀមច្បងគឺជា​រឿង​ពិបាក តែ​ខ្លួន​តាំងចិត្ត​នឹងធ្វើ​ឲ្យ​បានល្អដើម្បី​ទាក់ភ្នែក​គ្រូបង្វឹក​ដាក់ខ្លួន​លេង។ អ្វីដែល​ពិសេស សារ ទី បាន​សម្ដែង​ការ​ត្រេកអរ និង​រីករាយ​ជាខ្លាំង ដែល​ខ្លួន​បានសម្រេច​ក្ដី​ស្រ​ម៉ៃ​ជាប់​ជម្រើសជាតិ​ពេលនេះ។​

​ដោយសារ​នេះ​ជា​លើកដំបូងដែល សារ ទី ត្រូវបាន​កោះហៅ​ចូល​ជម្រើសជាតិដូច្នេះ​ទោះបី​បាន​លេង ឬ​មិនបាន​លេងក៏​ខ្លួន​មិន​បាក់​ទឹកចិត្ត​ដែរ។ ផ្ទុយទៅវិញគេ​នឹង​កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ស្រង់​បទពិសោធន៍ និង​មានឱកាស​ជាប់​ជម្រើសជាតិ​នាពេល​ក្រោយ។​ ​សូមបញ្ជាក់ថា សារ ទី រួមជាមួយ​កីឡាករ​ជម្រើសជាតិ​កម្ពុជា ២៩​រូប​ផ្សេងទៀតនឹងត្រូវ​ធ្វើដំណើរ​ទៅ​សិង្ហ​បុរីនា​ថ្ងៃទី​២ ខែធ្នូ​ស្អែក​នេះដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 ដែល​គ្រោង​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​៥ ខែធ្នូដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ ខាងមុខ ខណៈ​ជំនួប​ដំបូងកម្ពុជានឹងត្រូវ​ជួប​ម៉ាឡេស៊ីនា​ថ្ងៃទី​៦-​ធ្នូ​ដើម​សប្ដាហ៍​ក្រោយ។​ ​បេសកកម្ម​នេះ ក្រុម​គោព្រៃ​កម្ពុជាស្ថិតក្នុង​ពូ​ល B ជាមួយ​ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និង​ឡាវ ខណៈ​ពូ​ល A មាន​ម្ចាស់ផ្ទះ​សិង្ហ​បុរី ថៃ មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am