អង្គការ​សុខភាព​ពិភពលោក​ជំរុញ​ឲ្យ​ចាត់វិធានការ​សមស្រប​ប្រឆាំង​នឹង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2021/12/01 05:30:46 pm        203

​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្ដែង​ការ​ព្រួយបារម្ភ​កាលពី​ថ្ងៃ​អង្គារ ទី៣០ ខែ​វិច្ឆិកា​ថា ​រដ្ឋ​មួយ​ចំនួន​កំពុង​ដាក់ចេញ​វិធាន​ការ​មិន​ច្បាស់លាស់​ក្នុង​ការ​ទប់ទល់​នឹង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​លោក​បាន​និយាយ​ថា មិន​មាន​ភស្តុតាង​គួរឲ្យ​ជឿជាក់ ឬ​មាន​ប្រសិទ្ធភាព​លើ​ខ្លួនឯង ហើយ​កំពុង​ដាក់ទណ្ឌកម្ម​ទៅលើ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ភាគ​ខាង​ត្បូង​ ដែល​រាយការណ៍​អំពីការ​ឆ្លង​វីរុស​នេះ​យ៉ាង​លឿន​។​

​លោក Tedros Adhanom Ghebreyesus ក្នុង​សុន្ទរកថា​ទៅកាន់​រដ្ឋ​សមាជិក​ចំនួន ១៩៤ របស់អង្គការ​សុខភាព​ពិភពលោកបាន​ជំ​រុញឱ្យរដ្ឋាភិបាល​ទាំងនោះ ​ចាត់វិធានការកាត់បន្ថយ​ហានិភ័យ​តាម​សមាមាត្រឲ្យ​បាន​សមស្រប ​តាម​បទ​ប្បញ្ញត្តិ​សុខភាព​អន្តរជាតិ​ឆ្នាំ២០០៥ របស់​ទីភ្នាក់ងារ​នេះ​។​ ​លោក Tedros បាន​និយាយថា យើង​នៅតែមាន​សំណួរ​ច្រើនជាង​ចម្លើយ​អំពី​ឥទ្ធិពល​របស់​វីរុស​ប​ម្លែ​ង​ខ្លួន Omicron លើ​ការចម្លង ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​ប្រសិទ្ធភាព​នៃ​ការធ្វើ​តេស្ត ការព្យាបាល និង​វ៉ាក់សាំង។ ជា​លើកដំបូង​ដែល​ត្រូវ​បាន​រាយការណ៍​ទៅអង្គការ​សុខភាព​ពិភពលោក​ នៅ​ភាគខាងត្បូង​នៃ​ទ្វីបអាហ្វ្រិក​តិចជាង​មួយ​សប្តាហ៍​មុន វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ពាសពេញ​ទ្វីប ដោយ​ប្រទេស​រាប់សិប​បានប្រកាស​ពី​ការ​រឹតបន្តឹង​ និង​បម្រាម​លើ​ការធ្វើដំណើរ​។​

​ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការសហប្រជាជាតិ​ បាន​ព្រមាន​ប្រឆាំងនឹង​ការ​រឹតបន្តឹង​បែបនេះដោយ​បារម្ភ​ថា​ ការបិទ​ការធ្វើដំណើរ​ពី​បណ្ដាប្រទេស ជាទី​ដែល​បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ប្រភេទ​ថ្មី​ដំបូង​អាចជា​រឿង​អយុត្តិធម៌ ទុក​ឲ្យ​ប្រទេស​ទាំងនោះ​នៅឯ​ការ និង​រារាំង​ដល់ដំណើរការ​តាមដាន​វីរុស​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm