ប្រមុខរបបសឹកមីយ៉ាន់ម៉ា នឹងធ្វើទស្សនកិច្ចដ៏កម្រទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ក្នុងទីក្រុងបាងកក

2025/03/28 06:52:35 pm        126

សារព័ត៌មាន Thai PBS បានរាយការណ៍ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ Min Aung Hlaing ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចដ៏កម្រដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងខែមេសា ខាងមុខនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋសមាជិកអាស៊ាន ចាប់តាំងពីឆ្នាំ២០២១ មក។

ដោយសម្អាងដល់ "ប្រភពជាន់ខ្ពស់" សារព័ត៌មានថៃនោះបាននិយាយថា លោក Min Aung Hlaing នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលគំនិតផ្ដួចផ្ដើមឆក Bengal លើកទី៦ សម្រាប់បច្ចេកទេសពហុវិស័យ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា BIMSTEC នៅទីក្រុងបាងកក នៅថ្ងៃទី០៣-០៤ ខែមេសា ខាងមុខ។ គួរឱ្យដឹងថា BIMSTEC ជាក្រុមក្នុងតំបន់ ដែលរួមមានឥណ្ឌា ស្រីលង្កា បង់ក្លាដែស ប៊ូតាន មីយ៉ាន់ម៉ា នេប៉ាល់ និងថៃ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ។

សារព័ត៌មានថៃរាយការណ៍ថា កិច្ចប្រជុំកំពូលនេះក៏នឹងរួមបញ្ចូលកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់ ហើយទស្សនកិច្ចនេះនឹងក្លាយជាជ័យជម្នះខាងការទូតសម្រាប់របបសឹករបស់មីយ៉ាន់ម៉ា ដែលបានប្រឈមភាពឯកោអន្តរជាតិ ចាប់តាំងពីការដណ្តើមអំណាចក្នុងរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១។

អាស៊ាន បានរារាំងអ្នកតំណាងរបបសឹកមិនឱ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ តាំងពីចុងឆ្នាំ២០២១មក ដែលជាការសម្រេចចិត្តមួយត្រូវបានបញ្ជាក់ម្តងទៀតក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកាលខែមករា។ លោក Min Aung Hlaing បានធ្វើទស្សនកិច្ចទៅក្រៅប្រទេសតិចតួចណាស់តាំងពីរដ្ឋប្រហារមក។ ដំណើរចុងក្រោយរបស់លោកទៅកាន់រដ្ឋសមាជិកអាស៊ាន គឺនៅក្នុងខែមេសា ឆ្នាំ២០២១ នៅពេលលោកចូលរួមកិច្ចប្រជុំកំពូលបន្ទាន់មួយក្នុងទីក្រុងហ្សាកាតា ដោយបង្កើតផែនការសន្តិភាព ៥ចំណុចរបស់ប្លុក ដែលនៅតែមិនទាន់បានអនុវត្តនៅឡើយ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        8
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        20
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm