អ្នកនេសាទជាប្រពៃណីរបស់ប្រទេសឈីលី បានរារាំងនាវាដឹកទំនិញ មិនឱ្យចូលកំពង់ផែ Valparaiso ក្នុងការតវ៉ាប្រឆាំងច្បាប់នេសាទដ៏ចម្រូងចម្រាស ដែលស្វែងរកការបែងចែកកូតាឡើងវិញ រវាងអ្នកនេសាទជាប្រពៃណី និងអ្នកនេសាទឧស្សាហកម្ម។

វីដេអូនៅលើបណ្តាញផ្សព្វផ្សាយសង្គម បង្ហាញទូកជាច្រើនគ្រឿង កំពុងរារាំងនាវាដឹកទំនិញមិនឲ្យចូលចតនៅកំពង់ផែកណ្តាលរបស់ប្រទេសឈីលី។

បាតុកម្ម ធ្វើឡើងដោយការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារយៈពេល២ថ្ងៃរវាងអ្នកនេសាទ និងនគរបាល។ ក្នុងសប្តាហ៍នេះ ក្រុមអ្នកតវ៉ា បានដុតបំផ្លាញរថយន្តនគរបាលជាច្រើនគ្រឿង ខណៈកងកម្លាំងអនុវត្តច្បាប់ បានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក នៅខាងក្រៅសភាជាតិរបស់ប្រទេសឈីលី នៅទីក្រុង Valparaiso។ ការប៉ះទង្គិចទាំងនេះ ត្រូវបានបញ្ឆេះដោយសេចក្តីសម្រេចរបស់គណៈកម្មការព្រឹទ្ធសភាក្នុងការពន្យារពេលការបោះឆ្នោតលើសេចក្តីស្នើច្បាប់នេះ។
អ្នកនេសាទទ្រង់ទ្រាយតូច បានមើលឃើញតំបន់នានាត្រូវបានបង្រួម ជាទីដែលពួកគេអាចនេសាទបាន និងចង់ឃើញប្រភេទត្រីមឹក ត្រូវបានប្រកាស១០០% សម្រាប់អ្នកនេសាទជាប្រពៃណី ដើម្បីជួយស្តារឧស្សាហកម្មឡើងវិញ។