គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ បានអង្រួនរដ្ឋធានីបាងកក ប្រទេសថៃ នាថ្ងៃសុក្រ ២៨ មីនា នេះ បណ្តាលឱ្យអគារជាច្រើនត្រូវរង្គើ ហើយមនុស្សម្នារត់ជម្លៀសខ្លួនយ៉ាងភ័យស្លន់ស្លោ ដោយរហូតមកទល់ពេលនេះ មិនមានអ្នករបួស ឬការខូចខាតធំដុំត្រូវរាយការណ៍នោះទេ។
ទីភ្នាក់ងារស្ទាបស្ទង់ភូគ្ពសាស្ត្រអាមេរិក និងមជ្ឈមណ្ឌលភូមិសាស្ត្រ GFZ របស់អាល្លឺម៉ង់ បាននិយាយថា ការរញ្ជួយដីនៅពេលថ្ងៃត្រង់នេះ គឺជាកម្រិតរាក់ ១០គីឡូម៉ែត្រប៉ុណ្ណោះ ជាមួយនឹងចំណុចកណ្តាលនៃរញ្ជួយកើតមាននៅមីយ៉ាន់ម៉ា ដែលនៅជិតខាង នេះបើយោងតាមរបាយការណ៍បឋម។
តំបន់បាងកកដ៍ធំនេះ ជាកន្លែងរស់នៅរបស់ប្រជាជនជាង ១៧លាននាក់ ដែលភាគច្រើនរស់នៅក្នុងផ្ទះល្វែងខ្ពស់ៗ។ សំឡេងរោទិ៍ប្រកាសអាសន្្នបានលាន់លឺក្នុងអគារ ខណៈការរញ្ជួយដីបានវាយប្រហារនៅម៉ោងប្រហែល ១:៣០រសៀល ហើយអ្នកស្រុកដែលមានការភ្ញាក់ផ្អើល ត្រូវបានជម្លៀសចេញពីជណ្តើរនៃអគារខុនដូ និងសណ្ឋាគារខ្ពស់ៗនៅកណ្តាលទីក្រុងបាងកក៕