បុគ្គលិកអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនជាច្រើននាក់ បាត់ខ្លួន ក្នុងទីក្រុង Rafah អំឡុងការវាយលុករបស់អ៊ីស្រាអែល

2025/03/28 09:32:14 pm        131

អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិករបស់ខ្លួនជាច្រើននាក់ បានបាត់ខ្លួន អស់រយៈពេលជិត ៥ថ្ងៃហើយ នៅតំបន់ហ្កាហ្សាស្ទ្រីប ភាគខាងត្បូង អំឡុងពេលការវាយលុករបស់អ៊ីស្រាអែល។

អង្គការអឌ្ឍចន្ទក្រហម បានជំរុញសហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគមន៍ និងអនុញ្ញាតឲ្យក្រុមជួយសង្គ្រោះ ចូលទៅកាន់តំបន់ Tel Sultan ក្នុងទីក្រុង Rafah ដើម្បីកំណត់ជោគវាសនារបស់ក្រុមគ្រូពេទ្យ ដែលកំពុងបាត់ខ្លួននេះ។

អង្គការនេះ បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់បុគ្គលិក ៩នាក់របស់ខ្លួន នៅក្នុងទីក្រុង Rafah ក្នុងរយៈពេល ៥ថ្ងៃ កន្លងទៅនេះ ហើយបានឲ្យអាជ្ញាធរអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះជោគវាសនារបស់ពួកគេ។

អ៊ីស្រាអែលបានបន្តយុទ្ធនាការយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីសប្តាហ៍មុន បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស។ ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២៥នាក់ ត្រូវបានសម្លាប់ និង ៨២នាក់ បានរងរបួស នៅក្នុងតំបន់ឆ្នេរនេះ ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែល នៅតែបន្ត។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៥០.២០៨ នាក់ និងរបួស ១១៣.៩១០នាក់ ចាប់តាំងពីចុងឆ្នាំ ២០២៣ ដោយជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមសារព័ត៌មាន WAFA។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm       
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm