អគារខ្ពស់មួយដែលកំពុងសាងសង់ បានបាក់រលំ ក្នុងទីក្រុងបាងកក នៅថ្ងៃសុក្រ (ទី២៨ ខែមីនា) នេះ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ បានកើតមាននៅប្រទេសជិតខាងមីយ៉ាន់ម៉ា។
ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា ការរញ្ជួយដីនេះមានកម្រិត ៧,៧រ៉ិចទ័រ និងនៅជម្រៅ ១០គីឡូម៉ែត្រ។ វាត្រូវបានបន្តដោយរលករញ្ជួយដ៏ខ្លាំងមួយ។
ចំណុចកើតរញ្ជួយដីនេះ មានចម្ងាយប្រហែល ១៧,២គីឡូម៉ែត្រ ពី Mandalay ជាទីក្រុងធំទី២ របស់សហភាពមីយ៉ាន់ម៉ា ដែលមានប្រជាជនរស់នៅប្រហែល ១,៥លាននាក់។
សាក្សីបាននិយាយថា មនុស្សម្នាបានប្រញាប់ប្រញាល់រត់ចេញពីអគារទាំងភ័យស្លន់ស្លោ ក្នុងទីក្រុងយ៉ាំងហ្គោន និងទីក្រុងបាងកក រដ្ឋធានីនៃប្រទេសថៃ។ មិនទាន់មានការនិយាយអ្វីភ្លាមៗនោះឡើយពីសហភាពមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការខូចខាត៕

