កងជីវពលអាល់សាបាប ( Al-Shabab) នៅប្រទេសសូម៉ាលី បង្ហាញសញ្ញានៃការងើបឡើងវិញ បន្ទាប់ពីទទួលបានផលចំណេញជាច្រើន នៅក្នុងតំបន់យុទ្ធសាស្ត្រ និងបានប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ដោយការបំផ្ទុះគ្រាប់បែកតាមដងផ្លូវ កាលពីសប្តាហ៍មុន។

ក្រុមជ្រុលនិយមនេះ បានទប់ទល់នឹងការវាយប្រហារ នៅឆ្នាំ ២០២២ និង២០២៣ បន្ទាប់ពីការជំរុញផ្នែកយោធារួមគ្នាដោយរដ្ឋាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួន។ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនិយាយថា ភាពជ្រុលនិយមទាំងនេះ កំពុងត្រឡប់មកវិញ នៅពេលដែលការគាំទ្រពីសហរដ្ឋអាមេរិក និងសហភាពអាហ្រ្វិក មើលទៅកាន់តែគ្មានភាពប្រាកដប្រជានោះ។

ក្រុមនេះបានរឹបអូសយកទីតាំងសំខាន់ៗ នៅភាគកណ្តាល និង តំបន់ Lower Shabelle ដែលជាតំបន់ឆ្នេរ នៅទាំងសង់ខាងនៃរដ្ឋធានីម៉ូហ្គាឌីស្យូ (Mogadishu)។
ចំណែកការបំផ្ទុះគ្រាប់បែកដែលមិនបានត្រូវចំក្បួនរថយន្តរបស់លោកប្រធានាធិបតី Hassan Sheikh Mohamud កាលពីថ្ងៃទី ១៨ ខែមីនា បង្ហាញថា ក្រុមសាបាប (Al-Shabab) បង្កហានិភ័យយ៉ាងធ្ងនធ្ងរ ជាថ្មីម្តងទៀត ក្នុងរដ្ឋធានីនេះ ។
កាលពីថ្ងៃពុធ ក្រុមមន្ត្រីសូម៉ាលី បាននិយាយថា ក្រុមនេះបានចូលកាន់កាប់ភាគកណ្តាលនៃទីប្រជុំជនសំខាន់មួយ ក្នុងតំបន់ Middle Shabelle។