កាលពីតិចជាងពីរខែមុន ក្រុមហ៊ុនអាកាសចរណ៍នានារបស់សហរដ្ឋអាមេរិក បានហោះហើរក្នុងតួលេខដ៏ច្រើន ជុំវិញការវែកញែកអំពីយុគសម័យមាសថ្មី ខណៈតម្រូវការធ្វើដំណើររឹងមាំ និងសមត្ថភាពដ៏ខ្ពស់នៃឧស្សាហកម្មទាំងមូល បានបង្កើនការរំពឹងទុកនៃកំណើនប្រាក់ចំណេញច្រើនឆ្នាំ ប៉ុន្តែរឿងល្អទាំងនេះនៅមិនបានយូរនោះទេ។

ពេលនេះ ការដំឡើងពន្ធយ៉ាងទូលំទូលាយរបស់លោកប្រធានាធិបតី Donald Trump និងការបង្ក្រាបលើការចំណាយរបស់រដ្ឋាភិបាល បានបំផ្លាញសុទិដ្ឋិនិយមទាំងនោះ។ អ្នកទេសចរ និងក្រុមហ៊ុននានា បានកាត់បន្ថយការចំណាយ ស្របពេលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចកើនឡើង ដោយបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូន កាត់បន្ថយការព្យាករប្រាក់ចំណេញនៅត្រីមាសទីមួយរបស់ពួកគេ។
ដោយការធ្វើដំណើរជារឿងចាំបាច់សម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មជាច្រើន ហានិភ័យនៃកំណើនសេដ្ឋកិច្ចដ៏ទន់ខ្សោយ និងអតិផរណាខ្ពស់ បានជះភាពស្រអាប់ដល់ចក្ខុវិស័យសម្រាប់រយៈពេលដែលនៅសល់។
សន្ទស្សន៍ភាគហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរ S&P 500 ធ្លាក់ចុះប្រហែល ១៥% នៅឆ្នាំនេះ ហើយភាគហ៊ុនរបស់ Delta និង United Airlines បានធ្លាក់ចុះប្រហែល ២០% រៀងគ្នាក្នុងឆ្នាំនេះ ខណៈតម្លៃហ៊ុនស្ថាប័ន Discounter Frontier ធ្លាក់ ២%។ ជាមួយនឹងការថយចុះនៃតម្រូវការ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្តើមលុបចោលជើងហោះហើរ ដើម្បីបញ្ចៀសការបញ្ចុះតម្លៃ និងដើម្បីការពារប្រាក់កម្រៃ៕

