សារព័ត៌មាន Politico បានរាយការណ៍ថា ប្រទេសប៉ូឡូញ កំពុងចំណាយប្រាក់រាប់ពាន់លានអឺរ៉ូ លើការទិញអាវុធ ហើយកំពុងចាប់ផ្តើមរៀបចំប្រជាជនឲ្យត្រៀមខ្លួន ធ្វើសង្គ្រាម។
ឥឡូវនេះ ទីក្រុងវ៉ាសូវី គឺជាអ្នកចំណាយលើវិស័យការពារជាតិដ៏ច្រើនបំផុតរបស់អង្គការណាតូ ក្នុងអត្រា 4៤,៧ នៃផលិតផលក្នុងស្រុកសរុប មានកងទ័ពដ៏ធំបំផុតរបស់សហភាពអឺរ៉ុប ហើយកំពុងចំណាយប្រាក់រាប់ពាន់លានអឺរ៉ូទិញយន្តហោះ គ្រាប់រ៉ូកែត រថក្រោះ កាំភ្លើងធំ និងអ្វីៗជាច្រើនទៀត។
កាសែត Politico បានឲ្យដឹងថា៖«ឥឡូវនេះ រដ្ឋជួរមុខនេះ កំពុងឲ្យប្រជាជនរបស់ខ្លួនត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាម» ។
នៅដើមខែមីនានេះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ចាប់ពីឆ្នាំ ២០២៧ ប្រជាជនប៉ូឡូញយ៉ាងហោចណាស់ ១០០.000នាក់ នឹងត្រូវទទួលការបណ្តុះបណ្តាលយោធា ដែលគោលបំណងនៃការហ្វឹកហ្វឺននេះ លោកហៅថា ជាការបង្កើតកងទ័ពបម្រុង។
នាយអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ លោកឧត្តមសេនីយ៍ Wieslaw Kukula បានប្រាប់ Politico ថា ប៉ូឡូញមិនមានយុទ្ធសាស្ត្រស៊ីជម្រៅដូចបណ្តាប្រទេសអឺរ៉ុបមួយចំនួនទេ។ លោកបាននិយាយថា៖«យើងជាអ្នកជិតខាងជាមួយសហព័ន្ធរុស្ស៊ី និងជាសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស ដូច្នេះយើងមិនមានតំបន់ទ្រនាប់រវាងយើង និងពួកគេទេ ហើយយើងមានពេលកំណត់ ក្នុងការរៀបចំ និងឆ្លើយតបតែប៉ុណ្ណោះ» ។
លោក Kukula បាននិយាយថា ព័ត៌មានលម្អិត កំពុងត្រូវបានរារាំងដោយយោធា ដែលត្រូវបានគេរំពឹងថានឹងស្នើសុំផែនការមួយ នៅចុងខែមីនានេះ។