អាជ្ញាធរថៃបាននិយាយថា យ៉ាងហោចណាស់កម្មករសំណង់ចំនួន ៤៣នាក់ បានបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្តាលឲ្យអគារកម្ពស់ ៣០ជាន់ដែលមិនទាន់បញ្ចប់ការសាងសង់ ក្នុងទីក្រុងបាងកក បានបាក់រលំ។
មនុស្ស ៥០នាក់ បានស្ថិតនៅខាងក្នុងអគារបាក់រលំ ក្បែរសួន Chatuchak ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីចំណុចកណ្តាលនៃការមានរញ្ជួយដីនៅសហភាពមីយ៉ាន់ម៉ា៕



