អង្គភាពស៊ីម៉ាក់ និង JICA បិទវគ្គសិក្ខាសាលាលើការពង្រឹងសមត្ថភាពធនធានអ្នកបច្ចេកទេសជំនាញប្រតិ បត្តិការគ្រឿងចក្រកម្ទេចមីននិងឧបករណ៍រាវមីន ALIS

2025/03/29 12:23:05 am        174

(ភ្នំពេញ): ស៊ីម៉ាក់និងចាយកាជប៉ុន ជោគជ័យលើការពង្រឹងសមត្ថភាពធនធានអ្នកបច្ចេកទេសជំនាញប្រតិបត្តិការគ្រឿងចក្រកម្ទេចមីននិងឧបករណ៍រាវមីន ALIS បន្ទាប់ពីបើកវគ្គសិក្ខាសាលាអស់រយៈ ពេល ១០ថ្ងៃ​ ដែលមានការចូលរួមពីភាគីជប៉ុនជាង ១០រូប​និងអ្នកបច្ចេកទេសជំនាញសុីម៉ាក់ចំនួន ៣៥ រូប ។

 សិក្ខាសាលានេះបានចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ផ្តោតសំខាន់ក្នុងការប្រមូលនូវចំណេះធ្វេីពីអ្នកបច្ចេកទេសជំនាញ​យូរឆ្នាំ បង្កេីតជាឯកសារប្រតិបត្តិ​ដូចនេះអ្នកបន្តវេនអាច ប្រេីប្រាស់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេសជំនាញ​បន្តទៅមុខទៀត។  

 ក្នុងពិធីបិទសិក្ខាសាលានេះ លោកស្រី កូម៉ូកៃ អេរី ទី ប្រឹក្សាជាន់ខ្ពស់JICA ប្រចាំទីក្រុងតូក្យូ បានថ្លែងនូវក្តីពេញចិត្តដែលបានសហការជាមួយអង្គភាពCMAC ក្នុងការរៀបចំសិក្ខាសាលានេះឡើង។ លោកស្រីបន្តថា តាមរយៈបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងសកម្មភាពការងារផ្សេងៗរបស់CMAC ដែលពាក់ព័ន្ធទៅនឹងសកម្ម ភាពកំចាត់មីន អង្គភាពCMAC មានចំណេះដឹងនិងចំណេះធ្វើអំពីឧបករណ៍ផ្សេងៗជាច្រើន ។ ចំណេះដឹងនិងចំណេះធ្វើទាំងនេះ មិនត្រឹមតែមានប្រយោជន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពកំចាត់មីនផ្ទាល់របស់CMACប៉ុណ្ណោះទេ ហើយក៏អាចចែករំលែកទៅ កាន់ប្រទេសដែលរងផលប៉ះពាល់ដោយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ លើសពីនេះ ចាប់តាំងពីឆ្នាំ២០២០មក CMACបានចែករំលែកចំណេះដឹង និងបានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីគ្របគ្រង់ និងមន្ត្រីប្រតិបត្តិកាជាង៥០០នាក់ មកពីប្រទេសកូឡុំប៊ី ឡាវ អង់ហ្គោឡា អ៊ីរ៉ាក់ អ៊ុយក្រែន និងបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀតបានទទួលផលប្រយោជន៍ពីកិច្ចសហ ប្រតិបត្តិការអន្តរជាតិរបស់CMAC ។ ដូច្នេះJICA រំពឹងថាអង្គភាពCMAC នឹងបន្តផ្តល់ការគាំទ្រទៅដល់ប្រទេសផ្សេងទៀតដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នាពេលអនាគត។

 ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់សូមថ្លែងអំណរដល់មន្រ្តី JICA ប្រចាំភ្នំពេញ ក៏ជាដូចទីប្រឹក្សាក៏ដូចជាអ្នកឧទ្ទេសនាមដទៃទៀត ដែលបានចូលរួមផ្តល់ចែករំលែកក្នុងសិក្ខាសាលានេះ។ ឯកឧត្តមក៏សូមក៏កោតសរសើរ និងអរគុណមន្រ្តីCMAC ទាំងអស់ ទាំងថ្នាក់ដឹកនាំនៅទីបញ្ជាការ វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ក៏ដូច ជាបណ្តាកងឯកភាពកំចាត់មីនទាំងអស់ ជាពិសេសឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ដែលបានដឹកនាំសម្របសម្រួលសិក្ខាសាលាក្នុងរយៈពេល១០ថ្ងៃនេះ ដោយការយកចិត្តទុកដាក់និងដំណើរការដោយរលូន។ តាមរយៈរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានេះ ដោយអ្នកចូលរួមបានលើកយកនូវវិធីសាស្រ្តថ្មីៗតាមរយៈការបញ្ចេញមតិយោបល់ ចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ខ្លួនដើម្បីរួមគ្នាផ្តល់ធាតុចូលជាបញ្ហាជាចំណុចខ្វះខាត ឬចំណេះធ្វើពាក់ព័ន្ធសម្រាប់យកទៅវិភាគ បែងចែកដោះស្រាយ និងបង្កើតជា «ឯក សារណែនាំប្រតិបត្តិការមួយ» ដែលមានលក្ខណៈសម្បូរបែបនិងល្អប្រសើរជាងមុន។ ហើយសមិទ្ធិផលនៃសិក្ខា សាលានេះ គួរតែត្រូវបានប្រើប្រាស់ដើម្បីបង្កើនសមត្ថ ភាពរួមដល់មន្រ្តីជំនាញរបស់អង្គភាពCMAC ។ ជា មួយគ្នានេះដែរ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះនឹងត្រូវបានអនុវត្តនៅក្នុងប្រតិបត្តិការនៅការដ្ឋានបោសម្អាតមីន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm