មនុស្សយ៉ាងហោច ២៥នាក់ស្លាប់ ក្នុងការរញ្ជួយដី ២លើកនៅមីយ៉ាន់ម៉ា ខណៈរដ្ឋាភិបាលយោធាស្វែងរកជំនួយអន្តរជាតិ

2025/03/29 12:26:21 am        67

 មនុស្សយ៉ាងហោច ២៥នាក់ បានស្លាប់ ក្នុងការរញ្ជួយដី ២លើកជាប់ៗគ្នានៅមីយ៉ាន់ម៉ានាថ្ងៃសុក្រនេះ ខណៈពេលដែលរដ្ឋាភិបាលយោធា ស្វែងរកជំនួយអន្តរជាតិ ។

មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក(USGS) បាននិយាយនៅថ្ងៃសុក្រនេះថា សហភាពមីយ៉ាន់ត្រូវបានអង្រួនដោយការរញ្ជួយដី ២លើកជាប់ៗគ្នា ក្នុងកម្រិត ៧,៧រ៉ិចទ័រ និងកម្រិត ៦,៤រ៉ិចទ័រ និងក្នុងជម្រៅដី ១០គ.ម ហើយចំណុចកណ្តាលរបស់វា ស្ថិតនៅចម្ងាយប្រហែល ១៧គ.មពីរដ្ឋធានី Mandalay ដែលមានពលរដ្ឋរស់នៅប្រហែល ១,២លាននាក់ ។

សារព័ត៌មានក្នុងស្រុក Khit Thit រាយការណ៍ថា មនុស្សយ៉ាងហោច ១០នាក់ បានស្លាប់ពេលដែលព្រះវិហារមួយខ្នងបានបាក់នៅទីក្រុងម៉ាន់ដាឡេ ។

ការរញ្ជួយដីនេះដែរ បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំដល់អគារ រួមទាំងកំផែងព្រះបរមរាជវាំងក្រុងម៉ាន់ដាឡេផងដែរ ។

រចនាសម្ព័ន្ធជាច្រើននៅតំបន់ម៉ាន់ដាឡេ រងការបាក់រលំ ខណៈផ្លូវជាច្រើនខ្សែដែលតភ្ជាប់ទីក្រុងម៉ាន់ដាឡេ ទៅកាន់ទីក្រុងយ៉ង់ហ្គោន រងការខូចខាត ឬត្រូវបិទ ធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូន ។

ក្រុមអ្នកធ្វើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួដែលប្រចំាការនៅទីក្រុងយ៉ង់ហ្គោន រាយការណ៍ថា ភាពរំញ័រខ្លាំងក្លានៅក្នុងរដ្ឋធានីណៃពិដោ និងទីក្រុងធំបំផុតយ៉ង់ហ្គោន ។ សាលារៀនមួយចំនួន និងអគារការិយាល័យ ត្រូវបានគេរាយការណ៍ថា រងការខូចខាតផងដែរនៅក្នុងទីក្រុងណៃពិដោ ។

ដោយឡែកនៅប្រទេសថៃវិញ មនុស្សយ៉ាងហោច ៣នាក់ បានស្លាប់ ខណៈមនុស្ស ៨១នាក់ផ្សេងទៀត ទ្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ក្រោយអគារខ្ពស់កំពុងសាងសង់ បាក់រលំនៅទីក្រុងបាងកក ដោយសារការរញ្ជួយដីនៅសហភាពមីយ៉ាន់ម៉ានេះ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm