យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងវាយលុកគោលដៅរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ប៉ុន្មានម៉ោងបន្ទាប់ពីមីស៊ីលជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីទឹកដីលីបង់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
កងទ័ពបាននិយាយថា ខ្លួននឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត នៅពេលក្រោយ។
អ៊ីស្រាអែលបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសលីបង់ ហើយបានប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងខ្លាំងក្លា ដើម្បីការពារសន្តិសុខរបស់ខ្លួន ដែលជាភាពតានតឹងចុងក្រោយបំផុតចំពោះបទឈប់បាញ់ដ៏រង្គោះរង្គើ ដែលបានបញ្ចប់សង្គ្រាមរយៈពេលមួយឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែលឲ្យប្រទេសលីបង់ចំពោះការបាញ់មីស៊ីលលើតំបន់ Galilee ភាគខាងជើងប្រទេសអ៊ីស្រាអែល។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងនឹងធានាសន្តិសុខរបស់អ្នកស្រុកតំបន់ Galilee ហើយនឹងធ្វើសកម្មភាពយ៉ាងលើសលប់ប្រឆាំងនឹងការគំរាមកំហែងណាមួយ»។
យោធាអ៊ីស្រាអែល បាននិយាយថា គ្រាប់មីស៊ីលទី២ បានធ្លាក់ចូលក្នុងប្រទេសលីបង់។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលលីបង់ ឬពីក្រុមហេសបូឡាទេ។