យោងតាមរបាយការណ៍ពីគេហទំព័រ EUObserver ដែលដកស្រង់សម្តីប្រភពការទូតអឺរ៉ុប បានឲ្យដឹងថា សហភាពអឺរ៉ុប បានចាប់ផ្តើមធ្វើការទៅលើកញ្ចប់ទណ្ឌកម្មទី ១៧ ដែលកំណត់គោលដៅលើប្រទេស រុស្ស៊ី។
ប្រភពមួយបានលើកឡើងថា ខណៈដែលដំណើរការនៃការពង្រាងការរឹតបន្តឹងថ្មីនេះ បានចាប់ផ្តើមហើយ វាស្ថិតក្នុងដំណាក់កាលដំបូង។
យោងតាមអ្នកការទូតសហភាពអឺរ៉ុបម្នាក់ទៀត សេវាការបរទេសរបស់សហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុប បានចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយសំណើនានា ទំនងជាត្រូវបានបង្ហាញនៅដើមរដូវក្តៅ។
គេហទំព័រ EUObserver ក៏បានគូសបញ្ជាក់ផងដែរថា សហភាពអឺរ៉ុប អាចជួយប្រទះនឹងបញ្ហាប្រឈមក្នុងការធានាការអនុម័តសម្រាប់កញ្ចប់ទណ្ឌកម្មថ្មី ជាពិសេសដោយសារតែសក្តានុពលសម្រាប់ការវេតូពីប្រទេសហុងគ្រី។ ទីក្រុងប៊ុយដាប៉ែស ( Budapest) ក៏អាចរារាំងដល់ការបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចបច្ចុប្បន្នរបស់ EU ប្រឆាំងនឹងរុស្ស៊ី ដែលត្រូវបានពន្យារពេលរយៈពេល ៦ខែបន្ថែម នៅចុងខែមករា។