ចុងឆ្នាំ២០២៥នេះ ពោធិ៍សាត់ ប្តេជ្ញាក្លាយជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)១០០ភាគរយ

2025/03/29 12:42:38 am        133

ពោធិ៍សាត់ ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំ សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី ស្ថានភាពអនាម័យ និងការរៀបចំផែនការពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្ត ។ សិក្ខាសាលានេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី ប្រតិភូក្រសួងអភិឌ្ឍន៍ជនបទ អាជ្ញាធរក្រុងស្រុក តំណាងអង្គការដៃគូរ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក PWG ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ លោក លឹម សុខតូ មានប្រសាសន៍លើកឡើងអំពីភូមិសាស្ត្ររបស់ខេត្តពោធិ៍សាត់ជូនអង្គពិធី ដោយគិតត្រឹមឆ្នាំ២០២៣ GDP សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំស្មើរនឹង ១៥៧៤ដុល្លារសហរដ្ឋអាមេរិក ចំណែកអត្រាភាពក្រីក្របានធ្លាក់មកត្រឹមតែ១២,១៥ភាគរយៈ គិតត្រឹមឆ្នាំ២០២៤ ។ ខេត្តពោធិ៍សាត់មានសក្តានុពលធំៗចម្បងចំនួន៣ដែលកម្លាំងចលករ ឆ្លើយតបទៅនឹងការអភិវ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចក្នុងខេត្ត -ទី១គឺកសិកម្ម និងជនផលនៅបឹងទន្លេសា -ទី២គឺឧស្សាហកម្មនិងថាមពល និង-ទី៣ គឺសក្តានុពលទេសចរណ៍ ។ លោកអភិបាលរងខេត្តបានបន្តថា ចំពោះវិស័យអភិវឌ្ឍន៍ជនបទ ការធ្វើឲ្យប្រសើរឡើង ការងារផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ គឺជាតម្រូវការចាំបាច់មួយក្នុងការលើកកម្ពស់សុខមាភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ ដែលវិស័យនេះជាអទិភាពគន្លឹះមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយបានដាក់ចេញ នូវគោលដៅការបន្តជម្រុញការអនុវត្តន៍ផែនការសកម្មភាពផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ គ្របដណ្តប់បាន១០០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ។ហើយវាជាការពិតណាស់ ការងារផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ គឺជាកិច្ចការសកលដែលមានលក្ខណៈពហុវិស័យព្រោះ អ្នកណាៗ ក៏ត្រូវការបង្គន់អនាម័យនិងទឹកស្អាត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូចនេះការងារនេះគឺទាមទាឲ្យមានការចូលរួមពីគ្រប់ភាគី ។

ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ មានប្រសាសន៍លើកឡើងថា ការងារសុខភាពអនាម័យជនបទនេះ មិនមែនទើបតែមានការយកចិត្តទុក្ខដាក់ថ្ងៃនេះទេ គឺមានការយកចិត្តទុកដាក់តាំងពីពេលបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ តាំងពីឆ្នាំ១៩៩៦មកម្លេះ ដោយមាននាយកដ្ឋានថែទាំសុខភាព នាយកដ្ឋានផ្គត់ផ្គងទឹកជនបទ ដែលជានាយកដ្ឋានមានសារៈសំខាន់ ជម្រុញការងារសុខភាពអនាម័យជនបទ ដោយក្រសួងអភិវឌ្ឍន៍ជនបទ មានគោលការណ៍ គាំពារ មុនព្យាបាល។ ហើយកិច្ចប្រជុំក្នុងពេលនេះ គឺពិភាក្សាគ្នា តើប្រជាពលរដ្ឋមានបង្គន់គ្រប់ហើយឬនៅ ហើយភូមិឃុំODF ប៉ុន្មានភាគរយ ហើយនៅខ្វះប៉ុន្មាន ដើម្បីជម្រុញឲ្យខេត្តពោធិ៍សាត់ ក្លាយជា ខេត្ត ODF ក្នុងឆ្នាំ២០២៥នេះ ។

តាមរបាយការណ៍របស់ មន្ទីរអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យជនបទនៅទូទាំងខេត្តពោធិ៍សាត់មានចំនួន៨៨ភាគរយ ក្នុងនោះស្រុកតាលោកសែនជ័យ ជាស្រុកដំបូងគេ សម្រេចបានODF ១០០ភាគរយ ហើយស្រុកភ្នំក្រវាញសម្រេចបាន៩២ភាគរយ ស្រុកបាកានសម្រេចបាន៩១ភាគរយ ក្រុងពោធិ៍សាត់សម្រេចបាន៩៥ភាគរយ ស្រុកណ្តៀងសម្រេចបាន៨៣ភាគរយ ស្រុកក្រគរសម្រេចបាន៨២ភាគរយ និងស្រុកវាលវែងសម្រេចបាន៦៨ភាគរយ ។

ឆ្លងកាត់ការពិភាក្សាពីភាគីពាក់ព័ន្ធអំពីវឌ្ឍន៍ភាពនិងបញ្ហាប្រឈមតាមបណ្តាភូមិឃុំក្រុងស្រុក និងបទបង្ហាញដោយ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ អំពីយុទ្ធសាស្ត្រដើម្បីសម្រេចបានODF ១០០ភាគរយក្នុងខេត្តពោធិ៍សាត់ អាជ្ញាធរក្រុងស្រុកទាំងអស់ ក៏ដូចជារដ្ឋបាលខេត្ត និងអង្គការដៃគូរ បានរួមគ្នាប្តេជ្ញា ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ធ្វើយ៉ាងណាឲ្យគ្រប់ភូមិឃុំសង្កាត់ក្រុងស្រុកក្នុងខេត្តពោធិ៍សាត់ ក្លាយជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។ 

មានមតិបូកសរុប ឯកឧត្តម យឹម ជុង ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានសម្តែងការកោតសរសើរ និងមានភាពជឿរជាក់ លើរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានប្តេជ្ញារួមគ្នាជម្រុញឲ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តODF ក្នុងឆ្នាំ២០២៥នេះ ដែលនឹងជួយឲ្យប្រជាពលរដ្ឋកាន់តែមានសុខមាភាពល្អប្រសើរ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្រ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm