មេដឹកនាំគណបក្ស A Just Russia-For Truth លោក Sergey Mironov ជឿជាក់ថា ប្រទេសលោកខាងលិចបាននិងកំពុងបញ្ជូនអាវុធឲ្យអ៊ុយក្រែន ដែលជាបំផ្លាញដល់សន្តិសុខផ្ទាល់ខ្លួន ហើយអាចបង្កើតក្រុមភេរវករថ្មីមួយ។
អ្នកនយោបាយរូបនេះ បានប្រាប់សារព័ត៌មាន TASS ថា៖«លោកខាងលិច បាននិងកំពុងបញ្ជូនអាវុធ យ៉ាងច្រើនទៅឲ្យអ៊ុយក្រែន ហើយបណ្តាប្រទេសសហភាពអឺរ៉ុប មានឆន្ទៈធ្វើដូច្នេះ ទោះបីអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ខ្លួនក្តី។ លោកបានយល់ឃើញថា៖ «មធ្យោបាយតែមួយគត់ ក្នុងការការពារលទ្ធផលនេះ គឺបញ្ឈប់ការគាំទ្រដល់ក្រុមណាហ្ស៊ីនិយម នៅក្នុងប្រទេសអ៊ុយក្រែន ហើយចាប់ផ្តើមធ្វើឲ្យប្រទេសនេះលែងមានក្រុមណាហ្ស៊ីតទៅទៀត។
លោក Mironov បានរៀបរាប់ពីរបៀប ដែលក្រុមរដ្ឋឥស្លាម (IS) អាល់កៃដា និងក្រុមភេរវករផ្សេងទៀតត្រូវបានហាមឃាត់ នៅក្នុងប្រទេសរុស្ស៊ី នៅពេលស្ថានភាព មានការពិបាកគ្រប់គ្រង នៅលោកខាងលិចនោះ។
ទន្ទឹមនឹងនោះ លោកបានបន្តទៀតថា ប្រទេសលោកខាងលិច «បដិសេធមិនទទួលស្គាល់ការពិតជាក់ ស្តែងថា ពួកគេនឹងមិនអាចកម្ចាត់រុស្ស៊ីបាននោះ ឬក៏ថាអ៊ុយក្រែននឹងមិនអាចទទួលបានដីមកវិញឡើយ»។ យោងតាមលោក Mironov បានឲ្យដឹងថា របបរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គីនៃប្រទេសអ៊ុយ ក្រែន នឹងដួលរលំ «ប្រសិនបើស្ថានភាពអាចបន្តកើតមានទៅទៀតនោះ»។