ក្រុមបាតុករនាំគ្នាដង្ហែក្បួននៅតាមដងផ្លូវនៅក្នុងទីក្រុង Amman ប្រទេសហ៊្សកដានីនាថ្ងៃសុក្រនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា ស្របពេលដែលអ៊ីស្រាអែលបង្កើនប្រតិបត្តិការយោធារបស់ពួកគេនៅតំបន់ហ្កា្កហ្សា ចាប់តាំងពីបឈប់បាញ់ដួលរលំកាលពីថ្ងៃទី ១៨ ខែមីនាកន្លងទៅ ក្រោយភាពស្ងប់ស្ងាត់រយៈពេល ២ខែនៅក្នុងដែនដីមួយនេះ ។
កាលពីសប្តាហ៍មុន អ៊ីស្រាអែល បានបញ្ចប់បទឈប់បាញ់រយៈពេល ២ ខែ ដោយចាប់ផ្តើមទម្លាក់គ្រាប់បែកឡើងវិញ និងចុះប្រតិបត្តិការជើងគោក បង្កើនសំពាធលើក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ថ្នូរសេសសល់ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា មនុស្សយ៉ាងហោច ៨៥៥នាក់ ដែលពាក់កណ្តាលនៃពួកគេគឺជាកុមារ និងស្រ្តី ត្រូវបានសម្លាប់ ចាប់តំាងពីអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហាររបស់ពួកគេឡើងវិញ កាលពីថ្ងៃទី ១៨ ខែមីនា ។
អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការបំពានបទឈប់បាញ់មួយនេះ ៕