១០ខែស៊ីម៉ាក់បោសសំអាតដីចម្ការមីនបានជាង៨៣លានម៉ែត្រក្រឡា និងមីនជិត៧ម៉ឺនគ្រាប់

2021/12/01 11:44:45 am        419

ភ្នំពេញ ៖ កងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រយៈពេល១០ខែ នៅឆ្នាំ២០២១នេះ បានធ្វើការបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តាមតំបន់នានា បានចំនួនជាង ៨៣លានម៉ែត្រក្រឡា និងរកឃើញគ្រាប់មីនបានជិត ៧ម៉ឺនគ្រាប់ ត្រូវបានកម្ទេចចោល ។

យោងតាមរបាយការណ៍ ដែលបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ កាលពីថ្ងៃទី​៣០ ខែវិច្ឆិកាម្សិលមិញ ដើម្បីពិនិត្យវឌ្ឍនភាពការងារ១០ខែ ឆ្នាំ២០២១ និងពង្រាងផែនការ​សមាហរណកម្ម​ឆ្នាំ២០២២ បានឲ្យដឹងថា​ លទ្ធផលការងារគ្រប់មុខព្រួញរបស់​អង្គភាព CMAC ចាប់ពីខែមករា ដល់ខែតុលា បានទទួលលទ្ធផលប្រកបដោយជោគជ័យ ​គួរឲ្យកត់សម្គាល់ បើទោះ​ជាស្ថិតក្នុងបរិបទសកល​ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ ។

ខ្លឹមសារនៃកិច្ចប្រជុំ បានបន្ថែមថា លទ្ធផលកិច្ចប្រតិបត្តិការក្នុងរយៈពេល១០ខែនេះ​ បានធ្វើការ រំដោះ​ផ្ទៃ​ដី​រងផល​ប៉ះពាល់ដោយសារគ្រាប់មីន ​និង​សំណល់យុទ្ធភណ្ឌសង្គ្រាម សរុបចំនួនជាង ៨៣លានម៉ែត្រក្រឡា ស្មើនឹង៨៨,១៣ភាគរយ នៃផែនការរយៈពេល១០ខែ ​(មករា-តុលា) ឬស្មើនឹង ៧៣,៤៤ភាគ រយ នៃផែនការប្រចាំឆ្នាំ ។

របាយការណ៍ដដែល បានបន្តថា លទ្ធផលដែលទទួលបាន គឺទាបជាងផែនការមួយផ្នែក ដោយ សារការចល័តក្រុមពហុជំនាញ ​ដែលមានស្រាប់​ ពីការបោសសម្អាត ​ទៅធ្វើការស្រាវជ្រាវចម្ការមីន ឬគ្រាប់វិញ ហើយលទ្ធផលស្រាវជ្រាវកំណត់ចម្ការមីន និងគ្រាប់ថ្មី​សម្រេចបាន៥១៤ទីតាំង ស្មើនឹង​ជាង​៨០លាន ម៉ែត្រក្រឡា ​ដោយកិច្ចប្រតិបត្តិការនេះ ​រុករកឃើញ ​និងកម្ទេចចោលគ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទ​ចំនួនជាង៦ម៉ឺន៩៩០០គ្រាប់ ព្រមទាំងមានពលរដ្ឋ ទទួលផល​ដោយ​ផ្ទាល់និងដោយប្រយោល​ចំនួនជាង៣ម៉ឺន៦ពាន់គ្រួសារ ។

ក្នុងរយៈពេលដូចគ្នា ការងារផ្សព្វផ្សាយបានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅ ​បានចំនួនជាង១ម៉ឺន៤ពាន់លើក ស្មើនឹងជាង ៤៨ម៉ឺនខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួនជាង៧៨ម៉ឺននាក់។

សម្រាប់ពង្រាងផែនការឆ្នាំ២០២២ ​មានផែនការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន ​និងសំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ ចំនួនប្រមាណ១២៥គីឡូម៉ែត្រក្រឡា ​និង​បន្តពង្រឹង​សមត្ថភាពជាតិ ក្នុងការ​ដោះស្រាយ ​វិបត្តិ​សំណល់​គ្រាប់បែក​ចង្កោម ​និង​សំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីគាំទ្រសកម្មភាព​មនុស្សធម៌ ​និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ​អនុលោមតាមផែនការជាតិ និងការប្តេជ្ញាចិត្តជាមួយ​សហគមន៍អន្តរជាតិ ស្តីពីសម្រេចឱ្យបានអនុសញ្ញាអន្តរជាតិអូតាវ៉ា ត្រឹមចុងឆ្នាំ២០២៥ ៕

អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am