រុស្ស៊ី៖ ខ្លួនរក្សាសិទ្ធិបើកការវាយប្រហារឡើងវិញលើគោលដៅថាមពលអ៊ុយក្រែន បើក្រុងគីវរំលោភការផ្អាក

2025/03/29 03:06:20 am        191


វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២៨ ខែមីនា) នេះ បានព្រមានថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការដកខ្លួនចេញពីការផ្អាក ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ពោលគឺជាការព្រមព្រៀងដែលរារាំងមិនឲ្យទីក្រុងមូស្គូ និងទីក្រុងគីវ វាយប្រហារគ្នាទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រសិនបើអ៊ុយក្រែននៅតែបន្តវាយប្រហារគោលដៅបែបនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាជាមួយអ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ដើម្បីផ្អាកការវាយប្រហាររបស់ប្រទេសទាំង២ លើគោលដៅថាមពលរបស់គ្នាទៅវិញទៅមក ជាជំហានដ៏មានសក្តានុពលដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងនាំទៅដល់បទឈប់បាញ់ពេញលេញ និងកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំ។

ប៉ុន្តែរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃសុក្រនេះ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ជុំវិញការវាយប្រហារលើស្ថានីយវាស់ស្ទង់ឧស្ម័នរុស្ស៊ី នៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី ជាទីកន្លែងដ៏សំខាន់មួយ ដែលទីក្រុងម៉ូស្គូបានប្រើប្រាស់បញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរ រហូតដល់ចុងឆ្នាំមុន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា គំនិតដែលថារុស្ស៊ី នឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលខ្លួនឯងនោះ គឺមិនសមហេតុសមផលឡើយ ហើយលោកបានលើកឡើងថា ទីក្រុងមូស្គូជិតអស់ការអត់ធ្មត់ជាមួយនឹងការព្រមព្រៀងផ្អាកនេះហើយ។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ជាការពិតណាស់ ក្នុងករណីដែលរបបទីក្រុងគីវ ខកខានមិនអនុវត្តតាមការផ្អាកនេះ ភាគីរុស្ស៊ីរក្សាសិទ្ធិមិនគោរពតាមដូចគ្នាដែរ។ វាជារឿងមិនសមហេតុផលនោះឡើយដែលយើងអនុវត្តតាម តែរាល់យប់បែរជាប្រឈមនឹងការប៉ុនប៉ងវាយប្រហារលើកន្លែងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង»។

ប៉ុន្តែសម្រាប់ពេលនេះ លោក Peskov បាននិយាយថា រុស្ស៊ីនឹងបន្តគោរពដល់ការផ្អាកនេះ ជាកិច្ចព្រមព្រៀងដែលអ៊ុយក្រែនបានចោទប្រកាន់ទីក្រុងមូស្គូថា បានរំលោភ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm