ក្រុមគ្រួសារ និងក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននាំគ្នាដង្ហែក្បួននៅទូទាំងប្រទេស ដើម្បីប្រារព្ធខួបកំណើត ៨០ឆ្នាំរបស់លោក និងនាំគ្នាតវ៉ាប្រឆាំងការឃុំខ្លួនរូបលោកនៅទីក្រុងឡាអេ ប្រទេសហូឡង់ ជាទីដែលលោកប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមគ្រឿងញៀនសម្លាប់មនុស្សរបស់លោក ។
ក្រុមនគរបាល បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេបានរារាំងការដង្ហែក្បួនរបស់ក្រុមអ្នកជិះទោចក្រយានយន្តយ៉ាងហោច ១០០គ្រឿង នៅជិតវិមានប្រធានាធិបតីហ្វីលីពីន ស្ថិតក្នុងទីក្រុងម៉ានីល ដោយក្រុមបាតុករទាំងអស់នេះ មានកាន់បដាសរសេរពាក្យ “នាំគាត់មកផ្ទះវិញ” ។
នៅទីក្រុងភាគខាងត្បូង Davao ក្រុមអ្នកគាំទ្ររាប់ម៉ឹននាក់របស់អតីតប្រធានាធិបតីរូបនេះ នាំគ្នាជួបជុំគ្នា ដើម្បីទាមទារការដោះលែងរបស់លោក ។
លោក Darbie Bula គឺជាបាតុករវ័យ ៤៤ឆ្នាំមួយរូបនិយាយប្រាប់ AFPថា ស្ទើតែពលរដ្ឋហ្វីលីពីនទាំងអស់ ស្រលាញ់ចូលចិត្តគាត់ ហើយពួកគេមានក្តីបារម្ភចំពោះរូបលោកខ្លំាងណាស់ ៕