អ្នកស្លាប់កើនឡើងដល់ជាង១៥០នាក់ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅមីយ៉ាន់ម៉ា និងប្រទេសថៃ

2025/03/29 03:27:40 pm        197

អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់១៤៤នាក់ បានស្លាប់នៅក្នុងសហភាពមីយ៉ាន់ម៉ាតែមួយ និងជាង៧៣០នាក់បានរងរបួស។ ការរញ្ជួយដីដ៏ខ្លាំងក្លាបានបណ្តាលឲ្យមនុស្សជាង១៤០នាក់នៅក្នុងសហភាពមីយ៉ាន់ម៉ាស្លាប់កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា និងបានធ្វើឲ្យអគារបាក់រលំ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ដ៏ធំទូលាយ និងបានធ្វើឲ្យអគារខ្ពស់ដែលកំពុងសាងសង់នៅក្នុងប្រទេសថៃដែលនៅជិតខាង បានបាក់រលំ។

ការបំផ្លិចបំផ្លាញភាគច្រើនគឺនៅទីក្រុង Mandalay ជាទីក្រុងធំទីពីររបស់សហភាពមីយ៉ាន់ម៉ា ស្ថិតនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៧,៧រិចទ័រ ដែលបានវាយប្រហារនៅពេលទទួលទានអាហារថ្ងៃត្រង់ ហើយក្រោយមកបានបន្តរញ្ជួយក្នុងកម្រិខ្លាំង និងកម្រិតមធ្យមជាច្រើនផ្សេងទៀត។

អ្នកជួយសង្គ្រោះម្នាក់មកពីទីក្រុង Amarapura ជាទីក្រុងបុរាណ ដែលបច្ចុប្បន្នជាសង្កាត់មួយរបស់ទីក្រុងMandalay បាននិយាយថា សាកសពមនុស្សចំនួន៣០នាក់ត្រូវបានគេរកឃើញនៅប្លុកអគារលំនៅឋានច្រើនជាន់មួយដែលបានបាក់រលំ។ អ្នកជួយសង្គ្រោះនិយាយថា «យើងបានទទួលការហៅទូរស័ព្ទរកជំនួយពីមនុស្សនៅខាងក្នុង ប៉ុន្តែយើងពុំអាចជួយបានទេ ព្រោះយើងពុំមានកម្លាំងមនុស្ស និងម៉ាស៊ីនគ្រប់គ្រាន់ដើម្បីទាញយកកម្ទេចកម្ទីចេញ ប៉ុន្តែយើងនៅតែដំណើរជួយសង្គ្រោះ»។ ឧត្តមសេនីយ៍ លោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា នឹងមានអ្នកស្លាប់ និងរបួសកាន់តែច្រើនថែមទៀត ហើយលោកបានអញ្ជើញ «ប្រទេសណាក៏ដោយ» ឱ្យផ្តល់ជំនួយ និងការបរិច្ខាគផ្សេងៗ។

ថ្លែងនៅសេតវិមាននៅល្ងាចថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកបាននិយាយទៅកាន់មន្ត្រីនៅមីយ៉ាន់ម៉ា ហើយរដ្ឋបាលរបស់លោកនឹងផ្តល់ជំនួយមួយចំនួន ដោយនិយាយថា «យើងនឹងជួយ»។ រីឯនៅក្នុងរាជធានីបាងកក មន្ត្រីម្នាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ ខណៈ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកតាមគំនរបាក់បែកដែលអគារបានបាក់រលំ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm