ឯកឧត្តមទេសរដ្ឋមន្រី្ត លី ធុជ លេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា

2025/03/29 03:57:59 pm        203

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិតំបន់ក្វាងស៊ី ដែលដឹកនាំដោយ លោក Liu Shuyi អនុប្រធានក្រុមប្រឹក្សា និងមានអមដំណើរដោយវិនិយោគិននានា របស់តំបន់ក្វាងស៊ី។

នាឱកាសនៃជំនួបពិភាក្សានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាលើក កម្ពស់ពាណិជ្ជកម្មអន្តរជាតិតំបន់ក្វាងស៊ី រួមទាំងវិនិយោគិនផ្សេងទៀត ដែលបានធ្វើទស្សនកិច្ច និងមានចំណាប់អារម្មណ៍ពង្រីកការវិនិយោគមកកាន់កម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព រួមទាំងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គីសនី បណ្តាញចែកចាយទឹកស្អាត និងកម្លាំងពលកម្មវ័យក្មេងនិងសកម្ម ព្រមទាំងមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេស កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផងដែរ។

  ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមទស្សនវិស័យដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដេីម្បីជំរុញការវិនិយោគដោយផ្ទាល់នៅកម្ពុជា ជាពិសេសប្រទេសចិន ក្នុងការរួមចំណែកក្នុងការ អនុវត្ត “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” របស់រដ្ឋាភិបាលចិន និង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន”។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងចិន គឺជាបងប្អូនល្អ និងមិត្តភក្តិពិតប្រាកដ ហេតុដូចច្នេះ កម្ពុជាស័ក្តិសមជាដៃគូវិនិយោគដ៏ល្អរបស់វិនិយោគិន របស់តំបន់ក្វាងស៊ី។

ជាការឆ្លើយតប លោក Liu Shuyi បានកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ ឯកឧត្តមបណ្ឌិត លី ធុជ និងបានលើកឡើងថា ទីផ្សារនៅកម្ពុជា មានសក្តានុពលខ្ពស់ និងមានគោលនយោបាយលើកទឹកចិត្តវិយោគល្អប្រសើរ ដែលអំណោយផលដល់ការវិនិយោគ និងបានសន្យា កៀរគរវិនិយោគគិននានាពីតំបន់ក្វាងស៊ី មកវិនិយោគនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        59
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        107
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm