អភិបាលក្រុងមកពីប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី កាលពីថ្ងៃសុក្រ ដើម្បីជំរុញឱ្យបញ្ចប់ការដំឡើងពន្ធរបស់ប្រធានាធិបតី លោក Donald Trump ដោយព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែង របស់ពួកគេ។

អភិបាលក្រុងបាននិយាយថា ភាពតានតឹងពាណិជ្ជកម្ម បានគំរាមកំហែងដល់ការងារ អាជីវកម្ម និងសេដ្ឋកិច្ចក្នុងស្រុក ហើយបានអំពាវនាវឱ្យត្រឡប់ទៅរកស្ថិរភាពចំពោះពាណិជ្ជកម្មឆ្លងព្រំដែន។

អភិបាលក្រុង ម្នាក់និយាយថា ការប្រមូលផ្តុំគ្នានេះគឺជា «ការជួបជុំខុសប្លែកពីធម្មតា» បង្ហាញពីវិបុលភាពរួមគ្នាបង្កើតឡើងដោយពាណិជ្ជកម្មសេរីរវាងប្រទេសទាំងបី។ លោកបាននិយាយថា «សហរដ្ឋអាមេរិកលែងជាដៃគូពាណិជ្ជកម្មល្អប្រសើរ ជាងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង គឺកាណាដា និងម៉ិកស៊ិក» ។
អភិបាលក្រុងនៅប្រទេសកាណាដា លោកស្រី Rebecca Bligh បាននិយាយថា ពាណិជ្ជកម្មបានពង្រឹងទំនាក់ទំនងអាមេរិកខាងជើងរយៈពេលជិត៣០ឆ្នាំមកហើយ ប៉ុន្តែបានព្រមានថា ជម្លោះការដំឡើងពន្ធ កំពុងធ្វើឱ្យអន្តរាយដល់ការរួបរួមគ្នា។
សេតវិមាន បាននិយាយថាខ្លួនរំពឹងថាការដំឡើងពន្ធថ្មីលើរថយន្តនិងគ្រឿងបន្លាស់រថយន្តនឹងបង្កើនប្រាក់ចំណូលចំនួន ១០០ពាន់លានដុល្លារនៅឆ្នាំក្រោយ។