រដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងកសាង និងជួសជុលផ្លូវជាច្រើនអោយក្លាយជាផ្លូវកៅស៊ូAC សំរាប់ប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល ចំណេញពេលវេលា

2025/03/29 07:46:44 pm        118

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា គម្រោងចំនួន៤នៅក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមធ្វើជូនដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវហើយ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាធានាបាននូវសុវត្ថិភាពពេលធ្វើដំណើរ ក្រោមគម្រោងថវិការបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ឆ្នាំ២០២៥នេះ ។

  ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់បន្តថា៖ គម្រោងទាំង៤ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងកំពុងត្រូវបានអនុវត្តក្នុងក្រុងកំពង់ឆ្នាំង រួមមាន ១-ផ្លូវលេខ២ ចាក់កៅស៊ូអេស៊ី មានប្រវែង ៩២០ម ទទឹង៦ម៉ែត្រ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៣ ស្ថិតក្នុងសង្កាត់ខ្សាម, ២-ផ្លូវលេខ៣ ប្រវែង៩៥០ម ទទឹង៦ម៉ែត្រ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ដល់ព្រំប្រទល់ផ្លូវលេខ២ ស្ថិតក្នុងសង្កាត់ខ្សាម, ៣-ផ្លូវលេខ២៤ ប្រវែង៣៩០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ដល់ព្រំប្រទល់ផ្លូវលេខ៥០ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង, និង៤-ផ្លូវលេខ២៥ ប្រវែង ១៧០ម៉ែត្រ ទទឹង៦ម៉ែត្រ គូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៤៥ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ នេះជាជំហានថ្មីមួយទៀត នៃការអភិវឌ្ឍន៏របស់ខេត្តកំពង់ឆ្នាំង បានធ្វើឱ្យប្រសើរឡើងនូវផ្លូវក្នុងក្រុងកំពង់ឆ្នាំង ដែលនឹងធ្វើជាជំហានជាបន្តបន្ទាប់ រហូតដល់ក្រុងកំពង់ឆ្នាំងមានផ្លូវល្អស្អាត ជាផ្លូវកៅស៊ូប្រភេទAC ផ្លូវបេតុង និងផ្លូវប្រភេទDBST សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល សន្សំសំចៃថវិកា និងចំណេញពេលវេលា។

ផ្លូវដែលកំពុងជួសជុលធ្វើការស្ថាបនានេះ គ្រោងនឹងធ្វើឱ្យហើយនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ។ នៅជំហ៊ានបន្ត រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបន្តកសាង ជួសជុលផ្លូវនានានៅតាមបណ្តាស្រុកមួយចំនួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។ ក្រៅពីការអភិវឌ្ឍន៍ រដ្ឋបាលខេត្តក៏បានរៀបចំអោយមានការទាក់ទាញពីប្រជាពលរដ្ឋលើវិស័យទេសចរណ៍ ដោយបានង្កើតនូវសក្តានុពលទេសចរណ៍ជាច្រើនកន្លែងដើម្បីឱ្យអ្នកទេសចរណ៍មកលេងកំសាន្តជាច្រើនផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm