ក្រុមអ្នកជំនាញឧស្សាហកម្មបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តធំៗអាចដោះស្រាយចំពោះការដំឡើងពន្ធរបស់ប្រធានាធិបតី Donald Trump លើការនាំចូលរថយន្តរបស់សហរដ្ឋអាមេរិកតាមវិធីជាច្រើន ប៉ុន្តែពន្ធទាំងនោះនាំឱ្យតម្លៃកាន់តែខ្ពស់ ជម្រើសកាន់តែតិចនៃម៉ូដែល ឬការកំណត់លើលក្ខណៈពិសេសសម្រាប់អ្នកប្រើប្រាស់។

លោក Trump បានប្រកាសដំឡើងពន្ធ ២៥% លើរថយន្ត និងគ្រឿងបន្លាស់រថយន្តកាលពីថ្ងៃពុធ ដោយបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកធ្លាក់ចុះ និងបង្កើនការភ័យខ្លាចនៃការបាត់បង់ការងារនៅក្នុងប្រទេសនាំចេញរថយន្តធំៗ។

លោកនិយាយថាការដំឡើងពន្ធនៅទីបំផុតនឹងជំរុញផលិតកម្មក្នុងសហរដ្ឋអាមេរិក ប៉ុន្តែក្រុមអ្នកវិភាគនិយាយថាឥទ្ធិពលភ្លាមៗនឹងមានលើជម្រើសរបស់ក្រុមហ៊ុនផលិតរថយន្តដែលនឹងប៉ះពាល់ដល់កាបូបលុយរបស់អ្នកប្រើប្រាស់ជាពលរដ្ឋអាមេរិក។

កាលពីថ្ងៃពុធ លោក Trump បានប្រកាសដំឡើងពន្ធនាំចូលថ្មីចំនួន២៥% លើរថយន្ត និងគ្រឿងបន្លាស់រថយន្តចូលសហរដ្ឋអាមេរិកពីក្រៅប្រទេស ដែលនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា។
ការគិតថ្លៃលើអាជីវកម្មនាំចូលយានយន្តត្រូវបានរំពឹងទុកនៅថ្ងៃទី ៣ខែមេសា ហើយពន្ធលើគ្រឿងបន្លាស់គ្រោងនឹងចាប់ផ្តើមនៅក្នុងខែឧសភា ឬ ពេលក្រោយ៕