បាល់ទាត់៖ ជំនួបនៅក្របខណ្ឌ UEFA Champions League រវាង Manchester United ទទួលក្រុមស្វ៊ីស Young Boys នៅ Old Trafford អាចនឹងត្រូវលើកពេលដោយសារបញ្ហាវិធានសុខាភិបាល។ ក្តីបារម្ភជុំវិញមេរោគ Covid-19 បម្លែងខ្លួនថ្មីអូមីក្រុងគឺជាបញ្ហាប្រឈមនៅអឺរ៉ុបនៅពេលនេះ ដោយរាល់អ្នកដំណើរពីប្រទេសស្វ៊ីសធ្វើដំណើរចូលទឹកដីចក្រភពអង់គ្លេស តម្រូវឱ្យធ្វើចត្តាឡីស័ក ១០ថ្ងៃ។
UEFA កំពុងរកដំណោះស្រាយជុំវិញបញ្ហានេះដែរ ពោលគឺការប្រកួតនៅទឹកដីកណ្តាល រឺផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតអាចជាជំរើសនៃដំណោះស្រាយ។ Manchester United បានកក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយទៅហើយនៃក្របខណ្ឌ UEFA Champions League រដូវកាលនេះប៉ុន្តែ Young Boys ត្រូវការជ័យជំនះដើម្បីកៅអីនៅ UEFA Europa League។ ប្រសិនបើការប្រកួតត្រូវផ្លាស់ទៅទឹកដីកណ្តាលណាមួយ Manchester United ក្នុងនាមជាម្ចាស់ផ្ទះនឹងខាតបង់ប្រាក់ជាច្រើន ដែលបានមកពីការលក់សំបុត្រចូលទស្សនា។ សូមបញ្ជាក់ថា ស្វ៊ីសជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅអឺរ៉ុប ដែលកំពុងប្រឈមនឹងការរីករាលឆ្លងនៃមេរោគ Covid-19 បម្លែងខ្លួនថ្មីអូមីក្រុង៕
អត្ថបទ៖នាង សុភាវុធ