ការតវ៉ាកើតមាននៅកន្លែងតាំងរថយន្ត Tesla ទូទាំងពិភពលោក ដើម្បីប្រឆាំងលោក Musk

2025/03/30 07:54:27 pm        125


មនុស្សរាប់ពាន់នាក់ នៅទូទាំងពិភពលោក កាលពីថ្ងៃសៅរ៍ (ទី២៩ ខែមីនា) បាននាំគ្នាតវ៉ាលោក Elon Musk និងកិច្ចប្រឹងប្រែងរបស់លោកជាមួយលោកប្រធានាធិបតី Donald Trump ក្នុងការរុះរើរដ្ឋាភិបាលសហព័ន្ធអាមេរិក ដោយអ្នកទាំងនោះបានប្រមូលផ្តុំគ្នានៅពីមុខកន្លែងតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Tesla ស្ទើរតែទាំងអស់ នៅសហរដ្ឋអាមេរិក និងជាច្រើនទៀត នៅជុំវិញពិភពលោក ជាការប្រឹងប្រែងរួមគ្នា ដើម្បីដាក់គោលដៅលើលោកមហាសេដ្ឋីដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។

អ្នករៀបចំការតវ៉ា បានសុំឲ្យធ្វើរឿង ៣យ៉ាង ដែលនោះគឺ កុំទិញរថយន្ត Tesla លក់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ហើយចូលរួមជាមួយចលនា «Tesla Takedown» (បំផ្លាញឥទ្ធិពលរបស់ Tesla)។ បដារបស់ក្រុមអ្នកតវ៉ា បានសរសេរថា៖ «ការធ្វើឲ្យក្រុមហ៊ុន Tesla ជួបបញ្ហា កំពុងជួយបញ្ឈប់សកម្មភាពរបស់លោក Musk។ ការបញ្ឈប់លោក Musk នឹងជួយសង្រ្គោះជីវិតមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់យើង»។

នៅថ្ងៃសៅរ៍នោះ ដោយមានព្រឹត្តិការណ៍ជាង ២០០ គ្រោងទុកធ្វើឡើង នៅទូទាំងពិភពលោក ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃត្រង់ នៅពីមុខកន្លែងតាំងបង្ហាញរថយន្ត Tesla ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ហើយបន្ទាប់មក បានរាលដាលពាសពេញអឺរ៉ុប ក្នុងបណ្តាប្រទេសមួយចំនួន រួមមានហ្វាំងឡង់ ន័រវែស ដាណឺម៉ាក អាល្លឺម៉ង់ បារាំង ហូឡង់ និងចក្រភពអង់គ្លេស។ 

ការប្រមូលផ្តុំតវ៉ានីមួយៗត្រូវបានរៀបចំតាមមូលដ្ឋានរៀងខ្លួនៗជាមួយនឹងប្រធានបទដើម។ នៅប្រទេសអៀរឡង់ វាជាការតវ៉ា ជាមួយនឹងពាក្យស្លោក «Smash the Fash» (បំផ្លាញពួកហ្វាស៊ីសនិយម) ហើយស្វីសមានពាក្យស្លោក «Down with Doge» (ប្រឆាំងនឹងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល)។ រូបថតជាច្រើនដែលត្រូវបានបានបង្ហោះនៅគណនីបណ្ដាញសង្គម Bluesky ដោយក្រុមអ្នកតវ៉ា Tesla Takedown បានបង្ហាញឲ្យឃើញក្រុមបាតុករ នៅទីក្រុង San Jose រដ្ឋ California នៅជិតកន្លែងដែលជាទីស្នាក់ការពីមុនរបស់ក្រុមហ៊ុន Tesla និងទីក្រុង Austin រដ្ឋ Texas ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន នាពេលនេះ។

គួរបញ្ជាក់ថា លោក Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក កំពុងដឹកនាំអ្វីដែលគេហៅថា «ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល» (DOGE) ដែលរូបលោកមានភារកិច្ចកាត់បន្ថយថវិកាសហព័ន្ធ នៅសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ទោះបីជាលោកបានប្រាប់នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា «ស្ទើរតែគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញក៏ដោយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm