ប្រមុខក្រុម៖ ក្រុមហាម៉ាសយល់ព្រមចំពោះសំណើបទឈប់បាញ់ នៅតំបន់ហ្កាហ្សា

2025/03/30 08:00:36 pm        172


នៅក្នុងសុន្ទរកថាដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ កាលពីថ្ងៃសៅរ៍ (ទី២៩ ខែមីនា) ប្រមុខក្រុមហាម៉ាស លោក Khalil al-Hayya (ខាលី អាល់ហេយ៉ា) បាននិយាយថា ក្រុមសកម្មប្រយុទ្ធមួយនេះ បានយល់ព្រម ចំពោះសំណើបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលខ្លួនបានទទួលក្នុងសប្តាហ៍នេះ ពីអ្នកសម្របសម្រួល នៅក្នុងប្រទេសអេហ្ស៊ីប និងកាតា។

ក្នុងសុន្ទរកថានោះ លោក អាល់ហេយ៉ា បានបន្ថែមថា លោកសង្ឃឹមថា ការកាន់កាប់របស់អ៊ីស្រាអែល នឹងមិនធ្វើឲ្យខូចដល់ផែនការ ដែលមានបំណងធានាឲ្យមានការផ្អាកសង្គ្រាម រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ពោលគឺជាជម្លោះដែលបានផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣។

ប្រភពសន្តិសុខ បានប្រាប់សារព័ត៌មាន Reuters (រ៉យទ័រ) កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍នេះថា អេហ្ស៊ីបបានទទួលសញ្ញាវិជ្ជមានពីអ៊ីស្រាអែល ជុំវិញសំណើបទឈប់បាញ់ថ្មី ដែលនឹងរួមបញ្ចូលដំណាក់កាលអន្តរកាល។ ប្រភពបាននិយាយថា សំណើនេះស្នើឲ្យក្រុមហាម៉ាស់ជារៀងរាល់សប្តាហ៍ដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៥នាក់ដែលក្រុមនេះកំពុងឃុំខ្លួន។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានពិភាក្សាលើសំណើនេះ ហើយបានបញ្ជូនសំណើតបតទៅកាន់អ្នកសម្របសម្រួល។ សារព័ត៌មានរ៉យទ័រ បានទាក់ទងសួរទៅការិយាល័យនាយករដ្ឋមន្ត្រីថា តើខ្លួនបានយល់ព្រមលើសំណើបទឈប់បាញ់នេះដែរ ឬយ៉ាងណា ប៉ុន្តែមិនមានការឆ្លើយតបភ្លាមៗនោះឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm