នាយករដ្ឋមន្ត្រីអ៊ីស្រាអែលNetanyahu ប្តេជ្ញាដាក់សម្ពាធលើក្រុមហាម៉ាស បន្ទាប់ពីសំណើបទឈប់បាញ់

2025/03/31 03:39:07 pm        153

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានទាមទារម្តងទៀតកាលពីថ្ងៃអាទិត្យ ៣០ មីនា ឱ្យក្រុមហាម៉ាស ដកអាវុធ និងឱ្យមេដឹកនាំរបស់ខ្លួនចាកចេញពីតំបន់ហ្កាហ្សា ខណៈលោកបានសន្យាថានឹងបង្កើនសម្ពាធលើក្រុមនេះ ទន្ទឹមនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជូនចំណាប់ខ្មាំងត្រឡប់មកវិញ។

លោកបាននិយាយថា អ៊ីស្រាអែល នឹងធ្វើការដើម្បីអនុវត្តផែនការអន្តោប្រវេសន៍ដោយស្ម័គ្រចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំបន់ហ្កាហ្សា ហើយបាននិយាយថា គណៈរដ្ឋមន្ត្រីរបស់លោកបានយល់ព្រមបន្តដាក់សម្ពាធលើក្រុមហាម៉ាស ដែលនិយាយថា ខ្លួនបានយល់ព្រមចំពោះសំណើបទឈប់បាញ់ពីក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Sami Abu Zuhri បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Netanyahu គឺជារូបមន្តសម្រាប់ការកើនឡើងគ្មានទីបញ្ចប់ នៅក្នុងតំបន់នេះ។

លោក Netanyahu បានច្រានចោលការអះអាងដែលថា អ៊ីស្រាអែល ដែលបានបន្តការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា បន្ទាប់ពីមានបទឈប់បាញ់រយៈពេលពីរខែ ហើយបានបញ្ជូនកងទ័ពត្រឡប់ទៅក្នុងដែនដីរងការឡោមព័ទ្ធនោះ គឺមិនមានការចរចា ។

កាលពីថ្ងៃសៅរ៍ លោក Khalil al-Hayya មេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា បាននិយាយថា ក្រុមនេះបានយល់ព្រមចំពោះសំណើដែលប្រភពសន្តិសុខបាននិយាយថា រួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល៥នាក់ក្នុងមួយសប្តាហ៍ ប៉ុន្តែលោកបាននិយាយថា ការទម្លាក់អាវុធរបស់ខ្លួនដូចដែលអ៊ីស្រាអែលបានទាមទារគឺជា «បន្ទាត់ក្រហម» ដែលក្រុមនេះនឹងមិនឆ្លងកាត់ឡើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm