មីយ៉ាន់ម៉ាប្រឹងប្រែងគ្រប់យ៉ាងដើម្បីសង្គ្រោះជីវិតមនុស្សក្នុងស្ថានភាពវឹកវរក្រោយរញ្ជួយដីសម្លាប់មនុស្សជាង១.៧០០នាក់

2025/03/31 04:30:14 pm        160

រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងសម្របសម្រួលការងារជាមួយគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើការរួមគ្នាជួយសង្គ្រោះជីវិតក្នុងអំឡុងពេលនៃការសង្គ្រោះរយៈពេល ៧២ ម៉ោងស្របពេលមន្ត្រីម្នាក់កាលពីថ្ងៃអាទិត្យបានហៅថាជា "ស្ថានភាពវឹកវរខ្លាំង" បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។

ការងារជួយសង្គ្រោះបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅម៉ោងប្រហែល ១២ និង ៥០នាទី ថ្ងៃត្រង់ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បច្ចុប្បន្នកំពុងប្រឈមការលំបាកយ៉ាងខ្លាំង នេះបើយោងតាមលោក Min Min Thein អគ្គនាយកនៃនាយកដ្ឋានស្តារនីតិសម្បទា ក្រោមក្រសួងសុខុមាលភាពសង្គម សង្គ្រោះ និងតាំងទីលំនៅថ្មី។ រដ្ឋាភិបាលនិយាយថា អ្នកស្លាប់បានឡើងដល់ជាង១.៧០០នាក់ របួសមានជាង៣.៤០០នាក់ និងជាង៣០០នាក់បាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យ។

លោកថា ដោយសារតែធម្មជាតិនៃការរញ្ជួយដីខ្លាំង ជាន់ក្រោមដីមួយចំនួនបានដួលរលំ និងមនុស្សខ្លះជាប់ក្នុងកន្លែងទាំងនេះ។ដូច្នេះយើងកំពុងកំណត់អត្តសញ្ញាណមនុស្សទាំងនេះ តើមនុស្សបាត់ខ្លួននៅទីណា ហើយអ្នកជាប់ខ្លួននៅទីណា។នាយកដ្ឋានសុវត្ថិភាពអគ្គិភ័យក៏ដូចជាបុគ្គលិកយោធាព្រមទាំងតំណាងមកពីក្រសួងផ្សេងៗកំពុងធ្វើការរួមគ្នាជួយសង្គ្រោះអាយុជីវិតជនរងគ្រោះតាមដែលអាចមាន។

ស្របពេលស្ថានភាពដ៏ចលាចលនៅពេលនេះ យើងកំពុងព្យាយាមគ្រប់គ្រងតាមលទ្ធភាពដែលយើងអាចធ្វើបាន ហើយនាយកដ្ឋានសុវត្ថិភាពអគ្គិភ័យកំពុងធ្វើការ២៤ម៉ោងក្នុងពេលបច្ចុប្បន្ននេះ ដើម្បីព្យាយាមសង្រ្គោះឲ្យទាន់ពេលវេលា ៧២ម៉ោង ហើយយើងក៏កំពុងរៀបចំកន្លែងសង្គ្រោះបន្ទាន់ ជំនួយអាហារ និងទឹកផងដែរ។     

លោក Min Min Thein បានសម្តែងការដឹងគុណរបស់រដ្ឋាភិបាលចំពោះក្រុមជួយសង្គ្រោះដែលប្រញាប់ប្រញាល់ទៅកាន់តំបន់រងគ្រោះដោយការរញ្ជួយដីពីប្រទេសផ្សេងៗ ដោយសង្កត់ធ្ងន់ថា ការឆ្លើយតបភ្លាមៗមុនគេរបស់ប្រទេសចិន ក្នុងការបញ្ជូនក្រុមសង្គ្រោះដែលមានបទពិសោធន៍ បង្ហាញពីមិត្តភាពរវាងចិន និងមីយ៉ាន់ម៉ា៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm