មន្ត្រីកាកបាទក្រហម៖ មីយ៉ាន់ម៉ា ប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ បន្ទាប់ពីគ្រោះរញ្ជួយដី

2025/03/31 05:28:22 pm        64

ក្រុមមន្ត្រីកាកបាទក្រហមអន្តរជាតិ បានព្រមានកាលពីថ្ងៃអាទិត្យ (៣០ មីនា) ថា សហភាពមីយ៉ាន់ម៉ា ប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ ដែលបានសម្លាប់មនុស្សជាង ១.៧០០នាក់ និងបង្ករបួសរាប់ពាន់នាក់ ហើយតម្រូវការជំនួយរបស់ប្រជាជនក្នុងប្រទេសនេះកំពុងកើនឡើងខ្លាំង។

រញ្ជួយដីកាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាគ្រោះធម្មជាតិដ៏ខ្លាំងបំផុតមួយដែលបានវាយប្រហារមីយ៉ាន់ម៉ាក្នុងពេលមួយសតវត្សរ៍ ហើយបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ រួមទាំងស្ពាន ផ្លូវហាយវេ អាកាសយានដ្ឋាន និងផ្លូវរថភ្លើង ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈសង្រ្គាមស៊ីវិលកំពុងកើតមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

លោក Alexander Matheou នាយកក្នុងតំបន់សម្រាប់អាស៊ីប៉ាស៊ីហ្វិក នៃសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម IFRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នេះមិនមែនគ្រាន់តែជាគ្រោះមហន្តរាយទេ តែគឺជាវិបត្តិមនុស្សធម៌ដ៏ស្មុគស្មាញមួយ ដែលគ្របដណ្តប់លើភាពងាយរងគ្រោះដែលមានស្រាប់"។

ក្រុមជួយសង្គ្រោះបរទេសបានទៅដល់មីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ដើម្បីជួយប្រទេសក្រីក្រមួយនេះទប់ទល់នឹងគ្រោះមហន្តរាយ រួមទាំងមានជំនួយោ្គត់ផ្គង់ជាច្រើន ហើយកាកបាទក្រហមមីយ៉ាន់ម៉ាបាននិយាយថា អ្នកស្ម័គ្រចិត្តកំពុងគ្រប់គ្រងជំនួយដំបូង និងចែកចាយរបស់របរដូចជា ភួយ ក្រណាត់ទេសឯក និងសម្ភារៈអនាម័យដល់ប្រជាជនរងគ្រោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm