ប្រមុខការទូតកម្ពុជា និងឥណ្ឌូនេស៊ី ជជែកគ្នាដើម្បីពង្រឹងកិច្ចសហប្រតបត្តិការទ្វេភាគី

2021/12/01 12:27:58 pm        1.1 K

ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជាឯកឧត្តម​ ប្រាក់ សុខុន នៅថ្ងៃនេះបានទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជុំវិញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង​អាទិភាព​នានា ​របស់កម្ពុជាពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ខណៈលោកជំទាវរដ្ឋមន្រ្តី​នឹង​អញ្ជើញទៅកាន់មាតុប្រទេសរបស់ខ្លួនវិញ ក្រោយជំនួបទ្វេភាគីនៅព្រឹកនេះ។

តាមរយៈជំនួបទ្វេភាគីរវាងប្រមុខការទូតទាំងពីរនេះ ត្រូវបានរំពឹងថា នឹងមានការជជែកទាក់ទិននឹង បញ្ហាកម្ពុជារង់ចាំចម្លើយពីភាគីឥណ្ឌូនេស៊ី ជុំវិញបណ្ដឹងទាមទារប្រេងឆៅប្រមាណ៣០ម៉ឺនប៉ារ៉ែល មកកាន់ប្រទេសវិញ ក្រោយត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូណេស៊ី ចាប់ក្រុមនាវិកនៃនាវា MT Strovolos ពាក់ព័ន្ធនឹងការចោទប្រកាន់ បទល្មើសព្រហ្មទណ្ឌ អំពីការលួចប្រេងឆៅរបស់កម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី រ៉េតណូ មកកាន់កម្ពុជា ជា​ការរួមចំណែក​បន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និង​កិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញ​ទៅមករបស់ប្រជាជាតិទាំងពីរ ​និងពិភពលោក។

សូមរម្លឹកថា តាមរយៈជំនួបនាអំឡុងខែកក្កដាកន្លងទៅ រវាងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា​ជាមួយ​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា កម្ពុជា-ឥណ្ឌូនេស៊ី ក៏សង្ឃឹមថា ប្រទេសឥណ្ឌូនេស៊ី នឹងនៅ​តែអាចបន្តផ្តល់ជំនួយក្នុងការកសាងសមត្ថភាព និងផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ថែមទៀត ដើម្បីកាត់​បន្ថយ​គម្លាតនៃការអភិវឌ្ឍរវាងឥណ្ឌូនេស៊ី ​និងកម្ពុជា និងបង្កើន​សមត្ថភាព​ធនធានមនុស្ស៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am