ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសជូនវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នក​ឧកញ៉ា​ឧត្តម​មេ​ត្រី​វិសិដ្ឋ ហ៊ុន សាន ថ្ងៃទី៤

2025/03/31 11:04:53 am        157

ឈានមកដល់ថ្ងៃច័ន្ទ ៣កើត ខែ ចេត្រ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈពេល ៤ ថ្ងៃហើយ​នៃ​ការ​ចូល​មរណ​ភាព​របស់​ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួ​ង​សាធារណ​ការ និងដឹកជញ្ជូន ត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន។

ក្នុងនាមជាពុទ្ធសាសនិក ដែលតែងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវទំនៀមទម្លាប់ ប្រពៃណី​ព្រះពុទ្ធសាសនានោះ ឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រីនៃសព បាន​យាង​និមន្ត សម្តេច ព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេច ព្រះមហា​សង្ឃ​រាជ​គណៈធម្ម​យុត្តិកនិកាយ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​, សម្តេច ព្រះមង្គលទេពាចារ្យ វង់ អានេតា សម្តេចព្រះសង្ឃនាយករង គណៈ​ធម្ម​យុត្តិ​ក​និកាយ និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិសរុប ៩ ព្រះអង្គ សូត្រមន្ត ចំរើ​ន​ព្រះបរិត្ត ដើម្បជាកិច្ចឧទ្ទិស កុសលផលបុណ្យ ជូនវិញ្ញាណនៃសព ដែលបាន​ធ្វើ​មរណ​កាល​ទៅកាន់បរលោកអស់រយៈពេល ៤កន្លងទៅនេះ។

ក្នុងពិធីសាសនានេះ មានការធ្វើបទនមស្ការសមាទានសីល តាមសក្ខាបទ ដើម្បី​រំលឹក​នឹក​ដល់​គុណបុណ្យព្រះរតនៈត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែល​ព្រះ​អង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏​វិសេស​វិសាលបន្សល់ទុក ឱ្យពុទ្ធបរិស័ទគ្រប់រូបគោរពប្រណិបត្តិតាំងពីដើមរៀង មក​រហូត​បច្ចុប្បន្ន។ ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គគឺជាប្រទីប បំភ្លឺផ្លូវដល់​មនុស្ស​លោក​គ្រប់​រូបឱ្យសាងនូវអំពើល្អជាកុសលលះបង់ អំពើបាប សាងនូវ​កុសល​ទាន សម្រាប់អានាគតជាតិ។

យ៉ាងណាមិញការគោរពប្រតិបត្តិនិងដឹងគុណចំពោះមាតាបិតា ទាំងរូបលោក​នៅ​មាន​អាយុ​សង្ខារ ឬមរណកាលទៅហើយក្តីដូចដែលឯកឧត្តម លោកជំទាវ លោក លោក​ស្រី ជាកូនៗ និងចៅៗ ព្រមទាំងក្រុមគ្រសារ បាននិងកំពុង​ប្រតិបត្តិ​ជាពិសេស​ការ​ឧទ្ទិសទានតាមរយៈព្រះសង្ឃជាស្រែបុណ្យនាពេលនេះគឺបានបង្ហាញ ពីកត្តញូ​កត្ត​វេទិតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សម្រាប់ជាការតបស្នង សងគុណ ចំពោះ​មាតា​បិតា និងបុព្វការីជន ដែលបាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ឯ​នាយ​ខាង​មុខ​យ៉ាង​ពិត​ប្រាកដ​។

បន្ទាប់ពីការធ្វើកិច្ចតាមលំដាប់លំដោយ នៃទំនៀមទម្លាប់បានចប់សព្វគ្រប់ ឯកឧត្តម លោក​ជំទាវ ជាបុត្រា-បុត្រី និងក្រុមគ្រួសារនៃសពបានថ្វាយប្រគេនទេយ្យវត្ថុ គ្រឿង​អត្ថ​បរិ​ក្ខា​ចំពោះ​សម្តេច​ព្រះសង្ឃ និង​ព្រះរា​ជា​គ​ណៈគ្រ​ប់​ព្រះអ​ង្គ​ប្រកប​ដោយ​សទ្ធា​ជ្រះ​ថ្លា​ដ៏​ខ្ពង់ខ្ពស់បំផុត។               

កុសលផលបុណ្យដែលកើតឡើង ក្នុងថ្ងៃនេះ សម្តេចព្រះមហាសង្ឃរាជ គណៈ​ធម្ម​យុត្តិ និងសម្តេចព្រះសង្ឃនាយករង និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិ គ្រប់អង្គ សូម​ឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន​ដែល​បាន​ធ្វើមរណកាលអស់រយៈពេល ៤ ថ្ងៃកន្លងទៅនេះ និង​វិញ្ញាណក្ខន្ធ​ភរិយា​នៃ​សព​គឺ​លោកជំទាវច្រឹង គឹមហេន ដែលបានធ្វើមរណកាលអស់រយៈពេល ១២​ឆ្នាំ​កន្លង​ទៅ​ហើយនោះសូមឱ្យវិញ្ញាណក្ខន្ធអ្នកមានគុណទាំងទ្វេ បានទៅកាន់ឋាន​បរម​សុខ ជានិច្ចនិរន្តតរៀងទៅ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am