ក្រុមមន្ត្រីបាននិយាយថា ការស្វែងរកទាំងអស់សង្ឃឹមសម្រាប់អ្នកនៅរស់រានមានជីវិតនៅតែបន្តកាលពីថ្ងៃអាទិត្យ ពីការដួលរលំអគារដ៏ខ្ពស់មួយ កំពុងសាងសង់ក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា កម្រិត៧,៧ រ៉ិចទ័រ ក្នុងសហភាពមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ចំនួនអ្នកស្លាប់នៅក្នុងតំបន់ទីក្រុងបាងកកបានកើនឡើងដល់ ១៨ នាក់កាលពីថ្ងៃអាទិត្យ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល។

នៅតំបន់ទីប្រជុំជនទីក្រុងបាងកក ដែលជាទីជម្រករបស់មនុស្សជាង ១៧,៤ លាននាក់ បុគ្គលិកស្វែងរក និងជួយសង្គ្រោះបានផ្តោតលើអគារខ្ពស់ដែលបានដួលរលំនៅក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកក។
មនុស្សយ៉ាងហោចណាស់ ១១នាក់ ដែលគេជឿថាសុទ្ធតែជាកម្មករសំណង់ ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ៧៨នាក់ទៀតនៅតែបាត់ខ្លួនក្នុងគំនរបាក់បែកនៃអគារ ខុនដូ Sky Villa ដែលមានកម្ពស់ ៣៤ជាន់ នេះបើយោងតាមរដ្ឋបាលក្រុងបាងកក៕