អធិការបតីអាល្លឺម៉ង់ និយាយថាអឺរ៉ុប បើកចំហក្នុងការសម្របសម្រួលលើការដំឡើពន្ធរបស់អាមេរិក

2025/03/31 06:25:36 pm        110

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា បាននិយាយថា សហភាពអឺរ៉ុប នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការដំឡើងពន្ធដែលបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្លុកនេះក៏បើកចំហផងដែរក្នុងការសម្របសម្រួល។

លោក Scholz បាននិយាយនៅមុនពេលការបើកពិព័រណ៍ពាណិជ្ជកម្មនៅទីក្រុង Hanover ថា «វាច្បាស់ណាស់ថា យើងក្នុងនាមជាសហភាពអឺរ៉ុប យើងប្រតិកម្មដាច់ខាតនិងយ៉ាងច្បាស់លាស់ចំពោះគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។

លោក Scholz បាននិយាយថា ប៉ុន្តែប្លុកនេះ «តែងតែត្រៀមគ្រប់ពេលវេលា ដើម្បីធ្វើការសម្របសម្រួល និងមានកិច្ចសហប្រតិបត្តិការ»។ «ខ្ញុំនិយាយទៅកាន់សហរដ្ឋអាមេរិកថា គោលដៅរបស់អឺរ៉ុបនៅតែជាកិច្ចសហប្រតិបត្តិការ។ ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិកទុកយើងឱ្យគ្មានជម្រើស ដូចជាការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម យើងនឹងឆ្លើយតបក្នុងនាមសហភាពអឺរ៉ុបរួបរួម»។

លោក Trump បានប្រកាសដំឡើងពន្ធលើសម្ព័ន្ធមិត្ត និងសត្រូវរបស់សហរដ្ឋអាមេរិក រួមមានការដំឡើងពន្ធ២៥ភាគរយលើការនាំចូលរថយន្ត។ ពន្ធ២៥ភាគរយរបស់សហរដ្ឋអាមេរិកលើដែកថែប និងអាលុយមីញ៉ូម មកពីជុំវិញពិភពលោក បានចូលជាធរមានកាលពីពាក់កណ្តាលខែមីនា ដោយវិធានការប្រឆាំងតបតរបស់សហភាពអឺរ៉ុប នឹងចាប់ផ្តើមនៅក្នុងខែមេសា។

ក្នុងនាមជាក្រុមហ៊ុនផលិត និងនាំចេញរថយន្តដ៏ធំមួយ ប្រទេសអាល្លឺម៉ង់ អាចរងផលប៉ះពាល់យ៉ាងខ្លាំងដោយការដំឡើពន្ធលើរថយន្ត។ ប្រទេសអាល្លឺម៉ង់ ប្តេជ្ញាឆ្លើយតបដាច់ខាតចំពោះការដំឡើងពន្ធនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm