សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត​ លើកទី៨ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី

2025/03/31 09:16:16 pm        218

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ត្រៀម​រៀបចំ​ព្រឹតិ្តការណ៍​ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី។

លោក ជីង ឆោមមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួល​បន្ទុក​មហា​វិទ្យាល័យ​សិល្បៈសូនរូប បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥​នេះ​ថា ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តែងតែប្រារព្ធ​ព្រឹតិ្តការណ៍​ក្នុង​គោល​ដៅ​បង្ហាញ​អំពីស្នាដៃ និងទេពកោសល្យរបស់និសិ្សត ដែលហៅថា មរតកទាំង៥ ហើយ​មរតក​ទាំង​៥ ចង់ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណនៃវប្បធម៌ជាតិរបស់ខ្មែរយើង ដែលសាកលវិទ្យាល័យ​ភូមិន្ទ​វិចិ​ត្រ​សិល្បៈ មានជំនាញខាងបណ្តុះបណ្តាលទាំងអស់នេះ។ ដូច្នេះហើយប្អូនៗនិសិ្សត ក៏ដូចជា​ប្រធាន​និសិ្សត ដែលបានដឹកនាំកន្លងមកជាបន្តបន្ទាប់ តែងតែយកចិត្តទុកដាក់លើប្រធានបទ មរតក​ទាំង​៥ ដែលជាស្នាដៃដូនតា។ ហើយគោលដៅដែលថ្នាក់ដឹកនាំរៀបចំនេះ គឺរៀបចំ​ជា​សង្រ្កាន្ត​សា​កលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី។

ចំណែកនិសិ្សត ហេង ឆេងលិញ ឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម និងនិសិ្សត ជូ ឡុងហេង ឆ្នាំទី១ ផ្នែក​ស្ថាបត្យកម្ម បានលើកឡើងរួមគ្នាថា ព្រឹតិ្តការណ៍ខាងលើនេះ គឺជាពេលវេលា​ដ៏​សំខាន់​សម្រាប់​និសិ្សត​ទាំង​៥មហាវិទ្យាល័យ រួមមាន៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហា​វិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហា​វិទ្យាល័យ​តូរ្យតន្រី្ត ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានដាក់តាំងបង្ហាញ​ជូន​នូវ​ស្នា​ដៃ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​សិក្សាបណ្តាឆ្នាំនាពេលកន្លងមក។

បើតាមនិសិ្សត ឡាយ យូមាសម៉ានិត ឆ្នាំទី៤ ឯកទេសគំនូរសាគមនាគមន៍ និង​ជា​អ្នក​រៀប​ចំ​កម្ម​វិធី បានឲ្យដឹងថា ព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ចាប់ពីថ្ងៃទី៤ រហូត​ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទី​តាំង​ទី​២ អគារ «ខ» សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក រហូត​ដល់ម៉ោង៩យប់ ចូលរួមទស្សនាដោយសេរី មានកា​រ​ចូល​រួម​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​និស្សិត​ទាំ​ង៥មហាវិទ្យាល័យ (មរតកទាំង៥) មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យ​សិល្បៈ​សូន​រូប មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហា​វិទ្យាល័យតូរ្យតន្រី្ត ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និង​នវា​នុវត្តន៍ កាកបាទក្រហមកម្ពុជា ការសម្តែងទស្សនីយភាព សិល្បៈបុរាណ ប្រពៃណី ការ​ប្រគំ​តន្ត្រី​ចម្រុះ និងការលេងល្បែងប្រជាប្រិយខ្មែរផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm