កាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនគ្រួសារទីទ័លក្រ ២គ្រួសារនៅស្រុកមង្គលបូរី

2025/03/31 09:17:35 pm        87

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគល់ផ្ទះថ្មី​ជូនបងប្អូន​ប្រជាពលរដ្ឋ មានការលំបាកទីទាល់ក្រខ្វះទីជម្រកស្នាក់នៅ ២គ្រួសារ​ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ឲ្យដឹងថា ក្រុម​ប្រតិបត្តិ​សាខាសហការជាមួយក្រុមអនុសាខាកាកបាទក្រហមស្រុកមង្គលបូរ បានចុះធ្វើការប៉ាន់ប្រមាណ​តម្រូវការរបស់គ្រួសារឈ្មោះ លឹម ស៊ីណា ភេទស្រីអាយុ ៤៤ឆ្នាំប្តី ឈ្មោះ មឿន វណ្ណៈអាយុ ៤៥ ។ គ្រួសារនេះរស់នៅក្នុងសភាពក្រីក្រលំបាកពិតប្រាកដដោយរស់នៅអចិន្ត្រៃយ៍ ក្នុងបន្ទប់មានកូនរហូតដល់ទៅ៨នាក់ ស្រីចំនួន៤នាក់ សរុបទាំងប្ដីប្រពន្ធទាំងអស់មានចំនួន១០នាក់ មុខរបរមិនពិតប្រាកដគ្រួសារនេះ មានទីលំនៅស្ថិតនៅក្នុងភូមិខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរី ។ ឯមួយគ្រួសារទៀតឈ្មោះ​ ពៅ សេក អាយុ ៨៣ឆ្នាំ​ ដែលជាជនចាស់ជរាក្រីក្រគ្មានទីពឹង​រស់នៅ​ក្នុងបន្ទប់ចំនួន ២នាក់ស្ថិតនៅក្នុងភូមិ ផាសុីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដោយ​ពិនិត្យឃើញ​ថា​គ្រួសារទាំងពីរ​មានលក្ខណសម្បត្តិ​ដែលសាខាកំណត់គឺជាគ្រួសារក្រីក្រ​ខ្វះខាតគ្មាន​ជម្រក​ពិតប្រាកដ ប៉ុន្តែពួកគាត់មានដីសម្រាប់ ​សងផ្ទះបានមើលឃើញបញ្ហាពីប្រឈមបែបនេះ សាខាកាក​បាទក្រហមខេត្តក៏បានសម្រេចធ្វើការសាងសង់ផ្ទះថ្មីជូនពួកគាត់ដែលមានទំហំ ៤ម៉ែត្រ ​បណ្តោយ ៧ម៉ែត្រកម្ពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី បាតស៊ីម៉ង់សង់ផ្ទាល់​ដីព្រមទាំង​សាងសង់​បង្គន់អនាម័យបន្ថែម​ ដោយចំណាយថវិកា​ក្នុងផ្ទះនីមួយៗ​អស់ចំនួន ២៣៤៩ដុល្លារ​សហរដ្ឋអាមេរិក ។

ក្នុងនោះដែរឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ​ផ្ទះថ្មីទាំងពីរខ្នងនេះ គឺ​ជាផ្ទះមនុស្សធម៌របស់​សាខាកាក​បាទក្រហមដែលមានលក្ខណៈ​រឹងមាំ​អាចកាត់​បន្ថយភាពងាយ​រងគ្រោះ​បានមួយ​កម្រិត​ហើយគិតត្រឹមមកដល់ពេលនេះ សាខាកាកបាទក្រហម​បានអនុវត្តសាងសង់ផ្ទះជូនដល់បងប្អូន​ដែលមានជីវភាពខ្ចះខាតលំបាកពិតប្រកដ​ សរុបបានចំនួន ២០ខ្នងផ្ទះមកហើយ។

​ក្នុងឱកាសនោះ​ឯកឧត្តម ក៏បានផ្តល់នូវអំណោយមនុស្សធម៌បន្ថែមទៀតរួមមាន៖ អង្ករ៥០គីឡូក្រាម ត្រីខ១យួរមី១កេស ទឹកត្រី១យួរ មុង១ ភួយ១ សារុង ១ ក្រមា១ ធុងទឹក១ ឆ្នាំង២ ចានបាយចំនួន៥ ស្លាបព្រា៥ កន្ទេល ជ័រ១ និងថវិកាមួយថវិកា ។ រីឯប្រជាពលរដ្ឋទីទ័លក្រ ១០គ្រួសារផ្សេង​ទៀត​ក៏​ទទួលអំណោយមនុស្សធម៌ដូចៗគ្នា​ផងដែរ​ដោយ​ក្នុងមួយគ្រួសារ​ទទួលបានអង្ករម្ភៃ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរទឹកត្រី ១យួរ មុង១ ភួយ១ ភួយ១ សារុង១ ក្រមា១និងថវិកា​មួយចំនួនផងដែរ ៕ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        83
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        109
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm