កម្ពុជានាំចេញកសិកផលសរុបទៅទីផ្សារបរទេស មានតម្លៃជាង៤,៤ប៊ីលានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/01 05:24:04 pm        565

ភ្នំពេញ៖ ការនាំចេញកសិផលរបស់កម្ពុជា​ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស ក្នុងរយៈពេល១១ខែ មានតម្លៃសរុបជាង ៤,៤ប៊ីលានដុល្លារ ដោយមានបរិមាណ​សរុប​ចំនួន ៧,១លានតោន ។

យោងតាមលទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដោយ ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការនាំចេញអង្ករមានតម្លៃជាង ៤៥៤លានដុល្លារអាមេរិក ស្រូវ​មានចំនួនជាង ៥៤៦លានដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង២ ៩៩០លានដុល្លារអាមេរិក។

ដោយឡែកការនាំចេញកៅស៊ូធម្មជាតិមានចំនួនជាង ៤៤៣លានដុល្លារអាមេរិក (ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១)។

ឯកឧត្តម វេង សាខុន បញ្ជាក់ថា យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ទទួល​បាន​ពីអគ្គនាយកដ្ឋាន​កសិ​កម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញ​កសិផល​ទៅក្រៅប្រទេស ​មានបរិមាណ​សរុប​ចំនួន ៧,១លានតោន ​ទៅកាន់ទិសដៅ ​៦៨ ប្រទេស គឺមាន​ការកើន​ឡើងចំនួន ៣,៤តោនស្មើនឹង ៨៧,៥៣% ​បើធៀប​នឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣,៦។

របាយការណ៍​ដដែល​បង្ហាញ​ថា បរិមាណអង្ករនាំចេញមានចំនួន ​៥៣២ ១៧៩តោន មានការ​ថយ​ចុះ​ចំនួន ៦៨ ៨៦៦​តោន ឬ ១១,៤៦% បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែល​មានចំនួន ៦០១ ០៤៥​តោន ខណៈការនាំចេញស្រូវមាន​ចំនួន ៣,១តោន ក្នុងរយៈពេល ​១១ខែ​ឆ្នាំ២០២១ ​ទៅកាន់ប្រទេសវៀតណាម (មាន​​វិញ្ញាបនបត្រ​ភូតគាមអនាម័យចំនួន ​១ ៩៨៦ ០៨៥,០២តោន) ​ដែល​មានការកើនឡើងចំនួន ១ ៣៤៦ ១៣៥​តោន (៧៥,៧៥%) បើធៀប​នឹង​រយៈពេលដូចគ្នា​នៅឆ្នាំ២០២០ ​ដែល​មានចំនួន ​១ ៧៧៧ ១០៧តោន។

ចំណែកការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៤ ៦១៣ ៦៥១,០២តោន កើនឡើងចំនួន ១ ៥២៧ ០៦៩,១៦តោន ស្មើនឹង ៤៩,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែល​មាន​ចំនួន ៣ ០៨៦ ៥៨១,៨៦​តោន៕

អត្ថបទៈ វណ្ណៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm